មន្ត្រីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជនបទ៖សំណង់ស្ពានថ្នល់និងហេដ្ឋារចនាសម្ព័ន្ធស្អេកស្កះ នៅក្នុងមូលដ្ឋានគឺជាការគិត គូរយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ស ម្ដេចធិបតីនាយករដ្ឋមន្ត្រី
AKPកំពង់ធំថ្ងៃទី១១ខែមិថុនាឆ្នាំ២០២៦--
ឯកឧត្តមបណ្ឌិត នួន ដានីញ៉ិលរដ្ឋលេ ខាធិការក្រសួងអភិវឌ្ឍន៍ជនបទបានបញ្ជាក់ថាសំណង់ស្ពានថ្នល់និងហេដ្ឋារចនាសម្ព័ន្ធស្អេក ស្កះ នៅក្នុងមូលដ្ឋានគឺជាការ គិតគូរយកចិត្តទុកដាក់ខ្ពស់ពីសំណាក់សម្ដេចធិបតីនាយករដ្ឋមន្ត្រីនិង ឆ្លើយ តបទៅនឹងយុទ្ធសាស្ត្ររបស់រាជរដ្ឋា ភិបាលអាណត្តិទី៧។
ឯកឧត្តមបណ្ឌិតបានលើកឡើងដូច្នេះក្នុងឱកាសបើកការដ្ឋានសាងសង់ផ្លូវក្រួសក្រហមប្រវែងជាង៥០០០ម៉ែត្រតភ្ជាប់ពីឃុំកំពង់ចិនត្បូង ទៅឃុំម្សាក្រង ក្នុងស្រុកស្ទោង ខេត្តកំពង់ធំនាព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦នៅសាលាឃុំម្សាក្រង។

ឯកឧត្តមបណ្ឌិតបានសង្កត់ធ្ងន់ថាផ្លូវថ្មី១ខ្សែនេះ នឹងនាំមកនូវសុខដុមនីយកម្ម ការរស់នៅប្រកបដោយផាសុខភាពប្រាក់ចំណូលសមរម្យនិងជីវភាពរស់នៅរបស់ពលរដ្ឋប្រសើរឡើងព្រោះជាផ្លូវសរសៃឈាមសេដ្ឋកិច្ចនៅក្នុងមូលដ្ឋានដ៏មមាញឹក។
ទន្ទឹមនឹងនេះឯកឧត្តមបណ្ឌិត បានសាទរក្រៃលែងជាមួយប្រជាពលរដ្ឋនៅក្នុងឃុំម្សាក្រងនិងឃុំកំពង់ចិនត្បូង ក៏ដូចជាប្រជាពលរដ្ឋស្រុកស្ទោងទាំងមូលដែលបានទទួលនូវចំណងដៃផ្លូវល្បាយក្រួសក្រហមដ៏ធំទូលាយប្រវែងជាង៥ពាន់ម៉ែត្រដែលជាផ្លូវគមនាគមន៍ដ៏សកម្ម ភ្ជាប់ទៅបឹងទន្លេ សាបនិងមានអត្ថប្រយោជន៍បំផុតសម្រាប់ដឹកកសិផល របស់ប្រជាពលរដ្ឋពីស្រែពីកសិដ្ឋានពីតំបន់ផលិតទៅកាន់ទីផ្សារ ថែមទាំងជាមេដែកឆក់សម្រាប់ស្រូបទាញវិនិយោគិននិងអាជីវករ ពាណិជ្ជករ មកប្រមូលទិញផលិតផលដល់ដៃប្រជាពលរដ្ឋផ្ទាល់។

ឯកឧត្តមបណ្ឌិតបានអំពាវនាវដល់ពលរដ្ឋក្នុងមូលដ្ឋានជាពិសេសសិស្សា នុសិស្ស យុវជន ត្រូវបើកបរ និងបញ្ជាយានយន្តប្រកបដោយស្មារតីយោគ យល់អធ្យាស្រ័យខ្ពស់ គោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួនដើម្បីធានាបាននូវសុខសុវត្ថិភាពនិងគ្មានគ្រោះថ្នាក់ចរាចរណ៍ដែលអាចបាត់បង់អាយុជីវិតខូចខាតទ្រព្យសម្បត្តិនិងបានអំពាវនាវដោយទទូចដល់ពុកម៉ែបងប្អូនប្រជា ពលរដ្ឋនៅក្នុងមូលដ្ឋាននិងអ្នកនៅអមសងខាងផ្លូវថ្មីនេះសូមចូលរួមថែរក្សាទាំងអស់គ្នា ជាពិសេសកុំរំលោភបំពានចំណីផ្លូវឬចាក់សំរាមចូលក្នុងលូដែលជាហេតុនាំឱ្យផ្លូវឆាប់ខូចព្រមទាំងកកស្ទះទឹកឈានបង្កឱ្យមានជំនន់ទឹកភ្លៀងជាយថាហេតុថែមទៀត។
ឯកឧត្តមបណ្ឌិតបានបង្ហាញអំពីបច្ចុប្ប ន្នភាពសេដ្ឋកិច្ចសាកលនិងបញ្ហាសង្គ្រាមនៅមជ្ឈឹមបូព៌ានិងសង្គ្រាមឈ្លានពានរបស់ប្រទេសថៃមកលើអធិបតេយ្យភាពកម្ពុជា ដែលបានបង្កផលពាល់ដល់សេដ្ឋកិច្ច និងការអភិវ ឌ្ឍន៍ដ៏ធ្ងន់ធ្ងរ។
ឯកឧត្តមបណ្ឌិតនិងគណៈប្រតិភូបានឆ្លៀតអញ្ជើញចូលមើលវឌ្ឍនភាពដំណើរ ការសាងសង់ស្ពានបេតុងភូមិអូរដូងដែលមានទទឹង៨ម៉ែត្រនិងបណ្ដោយ ៦០ម៉ែត្រ។


សូមបញ្ជាក់ថា ពិធីបើកការដ្ឋានស្ថាបនាផ្លូវល្បាយក្រួសក្រហមនេះមានប្រវែង ៥៣៥០ម៉ែត្រទទឹង៨ម៉ែត្រ កម្រាស់ក្រួស០.២ម៉ែត្រនិងលូ១៦កន្លែងស្ថិតនៅក្នុងឃុំកំពង់ចិនត្បូងនិងឃុំម្សាក្រង ស្រុកស្ទោងខេត្តកំពង់ធំ៕
ដោយ៖ ស៊ុមវណ្ណា





