ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅហ្វីលីពីនកើនឡើងដល់ ៤៦នាក់
AKP ភ្នំពេញ ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ -- ក្រុមអ្នកជួយសង្គ្រោះនៅភាគខាងត្បូងប្រទេសហ្វីលីពីនបានទាញសាកសពម្នាក់ចេញពីគំនរបាក់បែកនៃផ្សារទំនើប ដែលដួលរលំកាលពីថ្ងៃពុធ ខណៈដែលចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីដ៏ធំមួយបានកើនឡើងដល់ ៤៦នាក់។
គ្រោះរញ្ជួយដីកម្រិត ៧,៨រ៉ិចទ័រនៅខេត្តឆ្នេរសមុទ្រមីនដាណាវកាលពីថ្ងៃចន្ទ បានបំផ្លាញអគារ បង្កឱ្យមានការរអិលបាក់ដី និងបានធ្វើឱ្យមានការព្រមានអំពីរលកយក្សស៊ូណាមិនៅទូទាំងតំបន់ភាគខាងត្បូងនៃកោះនេះ។
សាកសពនោះ គឺលោក ចូអ៊ី ដេលូវីយ៉ូ អាយុ ៣៩ឆ្នាំ ដែលជាបុគ្គលិកម្នាក់ក្នុងចំណោមបុគ្គលិកពីរនាក់នៅក្នុងផ្សារទំនើបមួយក្នុងទីក្រុង General Santos ដែលជាចំណុចកណ្តាលនៃកិច្ចខិតខំប្រឹងប្រែងស្តារឡើងវិញទោះបីជាមានការគំរាមកំហែងនៃការរញ្ជួយដីជាបន្តបន្ទាប់ក៏ដោយ។
អ្នកជួយសង្គ្រោះ លោក មីឈែល ជូ បាននិយាយថា ឧបករណ៍រកឃើញជីវិតបានតាមដាន «ជីពចរខ្សោយ» មុននេះក្នុងប្រតិបត្តិការជួយសង្រ្គោះ ប៉ុន្តែ នៅពេលដែលពួកគេទៅដល់បានឃើញសាកសព... មិនមានសញ្ញានៃជីវិតដែលនៅរស់ទេ។
លោក ជូ បានបន្ថែមថា សាកសពរបស់លោក ដេលូវីយ៉ូ ត្រូវបានគេរកឃើញជាប់នៅចន្លោះធ្នឹមពីរ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ កូរ៉េថាមស៍)





