គណៈកម្មាធិការបានពិនិត្យលើការពង្រឹងការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន នៅក្នុងខេត្តព្រះសីហនុ និងកោះកុង
AKP ភ្នំពេញ ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០ៗ៦ -- ការពង្រឹងហេដ្ឋរចនាសម្ព័ន្ធលើការគ្រប់ គ្រងសំរាម សំណល់រឹងទីប្រជុំជន នៅ ក្នុងខេត្តព្រះសីហនុ និងខេត្តកោះកុង ត្រូវបានលើកយកមកពិភាក្សា នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន (គ.គ.ស.) នៅសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ នាទីស្តីការក្រសួងបរិស្ថាន ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានគណៈកម្មាធិការគ.គ.ស.។

អនុលោមតាមគោលនយោបាយស្តីពីការ គ្រប់គ្រងសំរាម សំណល់រឹង ដែលរួមមានការបង្កើត និងដាក់ឱ្យអនុវត្តប្រព័ន្ធគ្រប់គ្រងសំរាមទំនើប គ្រប់ជ្រុងជ្រោយ ដោយផ្អែកលើប្រសិទ្ធភាពសេដ្ឋកិច្ច ធនធានហិរញ្ញវត្ថុ និរន្តរភាពបរិស្ថាន និងផលប្រយោជន៍សង្គម ត្រូវបាន គណៈកម្មាធិការគ.គ.ស. កំពុងពង្រឹងលើហេដ្ឋា រចនាសម្ព័ន្ធគ្រប់គ្រង និងកែច្នៃសំរាម។
កិច្ចខិតខំប្រឹងប្រែងនេះ រួមមានការទាញយកធនធានពីសំណល់ ការញែកសំរាមតាំងពីថ្នាក់មូលដ្ឋាន ទីតាំងអាជីវកម្ម ឬរោងចក្រជាដើម និងការពង្រឹងការគ្រប់ គ្រងទីលានទុកដាក់សំរាម។

សូមជម្រាបជូនថា គោលនយោបាយស្តីពីការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ឆ្នាំ២០២០-២០៣០ មានចក្ខុវិស័យរួមចំណែកធ្វើឱ្យព្រះរាជា ណាចក្រកម្ពុជា កាន់តែមានបរិស្ថានស្អាត ធានាបាននូវការរស់នៅប្រកបដោយផាសុកភាព សុខុមាលភាព និងមានសោភ័ណភាពទាក់ទាញ ស្របទៅនឹងការរីកចម្រើនផ្នែកសេដ្ឋកិច្ច និងនគរូបនីយកម្មយ៉ាងឆាប់រហ័សនាពេលបច្ចុប្បន្ន៕

ដោយ៖ ប៊ុនរិទ្ធ, ប្រភព៖ ក្រសួងបរិស្ថាន





