ពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តព្រៃវែង
AKP ព្រៃវែង ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦-- ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្ត និងឯកឧត្តម អ៊ុ ប៊ុនឡេង តំណាងឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញចូលរួមក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តព្រៃវែង ក្រោមអធិបតីភាពរបស់ឯកឧត្តម ផាន់ ចាន់ធុល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដែលប្រារព្ធធ្វើឡើងនៅសាលប្រជុំធំ «A» សាលាខេត្តព្រៃវែង។

យោងអនុក្រឹត្យលេខ៤៦៧ អនក្រ.តត រាជរដ្ឋាភិបាលកម្ពុជាសម្រេចតែងតាំងលោក វង្ស សេនវិសុត្ស ឋានន្តរស័ក្តិឧត្តមមន្រ្តី ថ្នាក់លេខ៥ ជាអភិបាលរង នៃគណៈអភិបាលខេត្តព្រៃវែងថ្មី ជំនួសលោកស្រី សេង ទៀង ដែលត្រូវចូលនិវត្តន៍។


ពិធីប្រកាសនេះមានការអញ្ជើញចូលរួមពីសំណាក់គណៈប្រតិភូអមដំណើរ ឯកឧត្តមប្រធានសាលាដំបូងខេត្ត ឯកឧត្តមព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោក លោកស្រី នាយក នាយករងរដ្ឋបាលសាលាខេត្ត មេបញ្ជាការកងកម្លាំងទាំងបី ប្រធានអង្គភាពពន្ធនាគារខេត្ត នាយក នាយករងទីចាត់ការ ប្រធានអង្គភាព ប្រធានផ្នែក ប្រធាន អនុប្រធានការិយាល័យចំណុះសាលាខេត្ត លោក លោកស្រី ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត ប្រធានក្រុមប្រឹក្សាក្រុង ស្រុក អភិបាលក្រុង ស្រុកទាំង១៣ ប្រធានលេខាធិការរៀបចំការបោះឆ្នាត ប្រធានសាខាបេឡាជាតិសន្តិសុខសង្គម ប.ស.ស ខេត្ត ប្រធាសាខាមូលនិធិជាតិជំនួយសង្គមខេត្ត ប្រធានគយចល័តផ្លូវជាតិលេខ១ និងលេខ៨ ប្រធានច្រកទ្វារព្រំដែន ក្រុមមេធារីប្រចាំខេត្តព្រៃវែង អធិការនគរបាលក្រុង ស្រុក មេបញ្ជាការផ្នែកសឹងរងក្រុង ស្រុក មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង ស្រុក មេឃុំ ចៅសង្កាត់ និងមន្រ្តីរាជការសាលាខេត្តសរុបចំនួន ៣៦៤រូប៕


ដោយ AKP





