ឯកឧត្តម សែម សុខា បើកវគ្គបណ្តុះបណ្តាលស្តីពីបច្ចេកទេសថែទាំកុមារពិការ និងជនមានពិការភាព នៅតាមសហគមន៍
AKP ភ្នំពេញ ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦--ឯកឧត្តម សែម សុខា រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញបើកវគ្គបណ្តុះបណ្តាលស្តីពីបច្ចេកទេសថែទាំកុមារពិការ និងជនមានពិការភាពនៅតាមសហគមន៍ដល់គ្រូបង្គោលថ្នាក់ជាតិ និងរាជធានី ខេត្ត ។

ឯកឧត្តម រដ្ឋលេខាធិការ បានលើកឡើងថា គោលបំណងនៃវគ្គបណ្តុះបណ្តាលនេះ គឺដើម្បីផ្សព្វផ្សាយការយល់ដឹងបច្ចេកទេសថែទាំកុមារ និងជនមានពិការភាព ដល់គ្រូបង្គោលថ្នាក់ជាតិ និងរាជធានីខេត្ត នៅតាមសហគមន៍និងដើម្បី ពង្រឹងសមត្ថភាពដល់គ្រូបង្គោលថ្នាក់ជាតិ និងថ្នាក់រាជធានី ខេត្ត ដើម្បីអនុវត្តការងារឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់លើវិស័យពិការភាពនៅតាមសហគមន៍ ។

ក្នុងឱកាសនោះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម អនុរដ្ឋលេខាធិការ លោកស្រីអគ្គនាយករង លោក លោកស្រី ប្រធាន អនុប្រធាន នាយកដ្ឋានសុខុមាលភាពជនពិការ ប្រធានមន្ទីរ តំណាងមន្ទីរស.អ.យ រាជធានី ខេត្ត មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទា អង្គការដៃគូ និងនិស្សិត សរុបចំនួនប្រមាណ ១៥០នាក់ ៕

ដោយ ណយ នឿន (ប្រភព៖ក្រសួងសង្គមកិច្ច)





