ទស្សនកិច្ចសិក្សាដើម្បីដកស្រង់បទពិសោធន៍សម្រាប់ការងាររៀបចំយុទ្ធសាស្រ្តស្តីពីការថែទាំហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងប្រព័ន្ធធារាសាស្រ្ត
AKP ភ្នំពេញ ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៦--ឯកឧត្តម ផូ ផារិទ្ធ រដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទបានអញ្ជើញដឹកនាំប្រតិភូ ទៅបំពេញទស្សនកិច្ចសិក្សានៅប្រទេសជប៉ុន ដើម្បីដកស្រង់បទពិសោធន៍សម្រាប់ការងាររៀបចំយុទ្ធសាស្រ្ត ស្តីពីការកែទម្រង់ប្រព័ន្ធគ្រប់គ្រងការងារថែទាំហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងប្រព័ន្ធធារាសាស្រ្ត នាថ្ងៃចន្ទ -ពុធ ទី១-៣ ខែមិថុនា ឆ្នាំ២០២៦ ។

ដំណើរទស្សនកិច្ចនេះ ត្រូវបានសម្របសម្រួលនិងការរៀបចំដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រោមកម្មវិធីកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (Public Financial Investment Reform Program-PFMRP) ដែលមានសមាសភាពគណប្រតិភូដែលជាថ្នាក់ដឹកនាំ និងមន្រ្តីជំនាញ តំណាងក្រសួងចំនួន៤ អញ្ជើញមកពី ក្រសួងសេដ្ចកិច្ច និងហិរញ្ញវត្ថុ, ក្រសួងអភិវឌ្ឍន៍ជនបទ, ក្រសួងសាធារណៈការ និងដឹកជញ្ជូន, និងក្រសួងធនធានទឹក និងឧតុនិយម៕


ដោយ៖ ពេជ្រ សំអឿន(ប្រភព៖ក្រសួងអភិវឌ្ឍន៍ជនបទ)





