វិស័យទេសចរណ៍តំបន់អាស៊ីអាគ្នេយ៍បន្តងើបឡើងវិញ
AKP ភ្នំពេញ ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៦ -- ការងើបឡើងវិញនៃវិស័យទេសចរណ៍របស់តំបន់អាស៊ីអាគ្នេយ៍កំពុងរក្សាបាននូវវឌ្ឍនភាពរបស់ខ្លួននៅក្នុងឆ្នាំ២០២៦ ដោយប្រទេសឥណ្ឌូណេស៊ីកត់ត្រាចំនួនភ្ញៀវទេសចរបរទេសច្រើនបំផុតនៅក្នុងខែមករាដល់ខែមេសាចាប់តាំងពីឆ្នាំ២០២០ ហើយប្រទេសថៃមានភ្ញៀវទេសចរបរទេសលើសពី ១៤លាននាក់ក្នុងរយៈពេលប្រាំខែដំបូង។
ប្រទេសឥណ្ឌូណេស៊ីបានស្វាគមន៍ជនបរទេសចំនួន ៤,៦៨លាននាក់ក្នុងរយៈពេលបួនខែដំបូង ដែលជាការកើនឡើង ៨,២៤% ពីមួយឆ្នាំមុន និងជាចំនួនខ្ពស់បំផុតសម្រាប់រយៈពេលនេះចាប់តាំងពីការផ្ទុះឡើងនៃជំងឺកូវីដ-១៩។ នេះបើយោងតាមការិយាល័យស្ថិតិកណ្តាលរបស់ខ្លួនបានចេញផ្សាយកាលពីពេលថ្មីៗនេះ។
ដើម្បីរក្សាសន្ទុះកំណើន ឥណ្ឌូណេស៊ីកំពុងបង្កើនល្បឿនការអភិវឌ្ឍគោលដៅ ធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងពង្រីកយុទ្ធនាការផ្សព្វផ្សាយដើម្បីទាក់ទាញជនបរទេសបន្ថែមទៀត៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





