ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្រ្តា អញ្ជើញប្រគល់សម្ភារបច្ចេកទេសជូនដល់អគ្គនាយកដ្ឋានចំណុះក្រសួងព័ត៌មាន
AKP ភ្នំពេញ ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៦—








ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញប្រគល់សម្ភារបច្ចេកទេសមួយចំនួនជូន ដល់អគ្គនាយកដ្ឋានទីភ្នាក់ងារព័ត៌មានកម្ពុជា (AKP) អគ្គនាយកដ្ឋានវិទ្យុជាតិ (RNK) អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ (INB) និងអង្គភាពលទ្ធកម្ម ចំណុះក្រសួងព័ត៌មាន។
ការប្រគល់សម្ភារបច្ចេកទេសទាំងនេះ គឺដើម្បីជួយសម្រួលបន្ថែមទៀតដល់ការបំពេញការងារប្រចាំថ្ងៃ របស់អគ្គនាយកដ្ឋានដើម្បីឆ្លើយតបនឹងសេចក្តីត្រូវការនាបច្ចុប្បន្ន ក្នុងបរិបទរីកចម្រើនផ្នែកបច្ចេកវិទ្យា ក្នុងវិស័យព័ត៌មាន និងសោតទស្សន៍៕
រូបថត៖ ខឹម សុវណ្ណារ៉ា





