អាជ្ញាធរជាតិព្រះវិហារចុះពិនិត្យតាមដានវឌ្ឍភាពការងារគម្រោងអភិរក្សប្រាសាទ និងគម្រោងអភិវឌ្ឍន៍នានាក្នុងរមណីយដ្ឋានកោះកេរ
AKP ភ្នំពេញ ថ្ងៃទី0១ ខែ មិថុនា ឆ្នាំ២០២៦--អាជ្ញាធរជាតិព្រះវិហារបានចុះពិនិត្យវឌ្ឍនភាពគម្រោងដែលកំពុងអនុវត្ត និងផែនការបន្តលើកិច្ចការងារជួសជុលតាមប្រាសាទក្នុងរមណីយដ្ឋានកោះកេរ មានដូចជា៖ គម្រោងអភិរក្សប្រាសាទខ្នារ ត្រពាំងអង្គខ្នារ ប្រាសាទគោគគ្រង ប្រាសាទក្រចាប់ ប្រាសាទក្រហម(គម្រោងថវិកាឧបត្ថមដោយអង្គការ ALIPH នៃប្រទេសស្វីស) និងប្រាសាទប្រាំ។

ឯកឧត្តម គង់ ពុទ្ធិកា អគ្គនាយកនៃអាជ្ញាធរជាតិព្រះវិហារ និងថ្នាក់ដឹកនាំ នាយកដ្ឋានជំនាញចំណុះអាជ្ញាធរជាតិព្រះវិហារ ដែលបានចុះមើលកាលទីថ្ងៃទី ៣១ ខែមិថុនា ឆ្នាំ ២០២៦បានឱ្យដឹងថា ការចុះពិនិត្យពីគម្រោងផែនការអភិវឌ្ឍន៍នានាក្នុងភូមិកោះកេរ និងសមិទ្ធិផលនានាដែលបានអនុវត្តជិតរួចរាល់សម្រាប់បម្រើកិច្ចការស្នូលរបស់អគ្គនាយកដ្ឋានអាជ្ញាធរជាតិព្រះវិហារប្រចាំរមណីយដ្ឋានកោះកេរ។

គួរបញ្ជាក់ផងដែរថា ក្រោយពីការត្រួតពិនិត្យ ឯកឧត្តមអគ្គនាយកក៏បានផ្តល់នូវអនុសាសន៍បន្ថែមដល់មន្ត្រីនានាដែលកំពុងអនុវត្តន៍គម្រោងឱ្យយកចិត្តទុកដាក់ខ្ពស់លើកិច្ចការងារ ដើម្បីទទួលបាននូវលទ្ធផលដែលប្រសិទ្ធភាពខ្ពស់ស្របតាមបទដ្ឋានបច្ចេកទេស៕

ដោយ មករា





