ក្រសួងការពារជាតិរៀបចំសន្នីសីទសារព័ត៌មានពីច្បាប់ស្ដីពីកាតព្វកិច្ចយោធា ត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ
AKPភ្នំពេញ ថ្ងៃទី២៧ ខែឧសភាឆ្នាំ២០២៦ ----
នាយឧត្តមសេនីយ៍ មាស សាវ៉ន អគ្គនា យក អគ្គនាយកដ្ឋានយោធសេវា នៃក្រសួងការពារជាតិ នៅថ្ងៃទី២៧ ខែឧ សភា ឆ្នាំ២០២៦នេះ រៀបចំសន្និសីទសារព័ត៌មានស្តីពីច្បាប់កាតព្វកិច្ចយោធា។ ថ្លែងក្នុងសន្នីសីទព័ត៌មាននៅទីស្តីការក្រសួងការពារជាតិ ឯកឧត្តមនាយយឧត្តមសេនីយ៍ មាស សារ៉នបានលើកច្បាប់ ស្ដីពីកាតព្វកិច្ចយោធា ត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦។ ច្បាប់នេះ តម្រូវឱ្យយុវជនអាយុចាប់ពី១៨ ដល់២៥ឆ្នាំ ត្រូវចូលហ្វឹកហាត់កងទ័ព រយៈពេល២៤ខែ និងត្រូវក្លាយជាទ័ពបម្រុងរហូតដល់អាយុ៤៥ឆ្នាំ ខណៈដែលពលរដ្ឋខ្មែរជាស្ត្រី ត្រូវផ្អែកតាមគោលការណ៍ស្ម័គ្រចិត្ត។
កាតព្វកិច្ចយោធា ជាករណីចាំបាច់និងជាកិតុតិយសដ៏ឧត្តុង្គ ឧត្តមរបស់ប្រជាពល រដ្ឋនៃព្រះរាជាណាចក្រកម្ពុជា និងជាវិធានការដ៏សំខាន់ក្នុងការជួយពង្រឹងវិស័យការពារជាតិនិងកសាងធនធាន មនុស្សប្រកបដោយគុណភាពផ្តល់ឪកាសដល់យុវជនជំនាន់ថ្មី។ កាតព្វកិច្ចយោធា យុវជននឹងទទួលបានការហាត់ពត់លត់ដំ ផ្នែកវិន័យ សីលធម៍ គោរពបទបញ្ជាការរស់នៅជាក្រុមនិងការទទួលខុសត្រូវក្នុងសង្គម។


តាមរយ:ការចូលបំពេញកាតព្វកិច្ចយោធា ដោយស្ម័គ្រចិត្តរបស់យុវជន ឆ្លុះបញ្ចាំងពីការគាំទ្រនយោបាយកែទម្រង់របស់រាជរដ្ឋាភិបាលបង្កើតអោយតម្លាភាពសង្គមដែលធ្វើអោយយុវជនគ្រប់រូបមានកិត្តិយសនិកាតព្វកិច្ចស្មើគ្នាចំពោះមុខច្បាប់។ការអនុវត្តច្បាប់កាតព្វកិច្វយោធានេះក៏ជា ប្រភពធនធានមនុស្សដែលមិនចពីរីងស្ងួត សម្រាប់កម្លាំងកងយោអពលខេមរភូមិន្ទ ធានាបាននូវការបំពេញបន្ថែមនូវកន្លងទ័ពវ័យក្មេង ដែលមានកាយសម្បទាមួនល្បឿនលឿន និងសមត្ថភាពចាប់យកបច្ចេកវិទ្យាយោធាទំនើបៗបានឆាប់រហ៏ស។
បន្ទាប់ពីបញ្ចប់ការបំពេញកាតព្វកិច្ចយោធា២៤ខែ យុវជនអាចក្លាយជាយិធិនបម្រុងដល់អាយុ៤៥ឆ្នាំដែលមានសម ត្ថភាពចូលរួមការពារជាតិពេលចាំបាច់ និងជាកម្លាំងបង្គោលក្នុងការផ្សព្វផ្សាយស្មារតីស្នេហាជាតិប្រពែល្អ និងការផ្សារ ភ្ជាប់មនោសញ្ចេតនា រវាងប្រជាពលរដ្ឋ និងកងយោធពលខេមរភូមិន្ទ។យុវជនដែលបានឆ្លងកាត់ការបំពេញកាតព្វកិច្ចយោធា អាចមានឧ៌កាសបន្តក្លាយជាយោធិនអាជីព តាមការស្ម័គ្រចិត្ត និងស្របតាមតម្រូវការរបស់ក្រសួងការពារជាតិ ដើម្បីរួមចំណែកពង្រឹងសមត្ថភាពកងយោធពលខេមរភូមិន្ទ អោយកាន់តែមានប្រសើរឡើង។
ច្បាប់ដែលមាន៨ជំពូក និង២០មាត្រានេះ ត្រូវបានប្រកាសជាការប្រញាប់ ហើយចាប់ផ្ដើមអនុវត្តពីឆ្នាំ២០២៦នេះតទៅ ខណៈដែលច្បាប់នេះមានការលើកលែងចំពោះព្រះសង្ឃ បព្វជិតសាសនា និងជនពិការ។


យោងតាមខ្លឹមសារនៃច្បាប់នេះ អ្នកដែលគេចវេសពីការបម្រើកងទ័ព អាចប្រឈមមុខនឹងការជាប់ពន្ធនាគារចាប់ពី៦ខែ ដល់៥ឆ្នាំ រួមជាមួយនឹងការពិន័យជាប្រាក់អាស្រ័យ លើភាពធ្ងន់ធ្ងរនៃបទល្មើស៕
ដោយ ៖សំ សាម៉ន





