រដ្ធបាលខេត្តព្រះវិហារ ប្រកាសចូលកាន់មុខតំណែងអភិបាលនៃគណ:អភិបាលស្រុកត្បែងមានជ័យ
AKP ព្រះវិហារ ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦– ឯកឧត្តម គីម រិទ្ធី អភិបាលនៃគណ:អភិបាលខេត្តព្រះវិហារ អញ្ជើញប្រកាសចូលកាន់មុខតំណែង អភិបាលនៃគណៈអភិបាលស្រុកត្បែងមានជ័យ នាព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាស្រុកត្បែងមានជ័យ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមលោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត អភិបាលក្រុងស្រុក ប្រធានមន្ទីរជុំវិញខេត្ត កងកម្លាំងទាំងបី ព្រមទាំងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។

ឯកឧត្តម គីម រិទ្ធី បានសម្តែងនូវការអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះ លោក ឃីន រស្មី ត្រូវបានប្រកាសតែងតាំងឱ្យចូលកាន់មុខតំណែង ជាអភិបាលស្រុកត្បែងមានជ័យថ្មី ។

ឯកឧត្តម ក៏បានធ្វើការណែនាំដោយដាក់ចេញនូវទិសដៅការងារសំខាន់ៗ ដើម្បីជាពន្លឺក្នុងការដឹកនាំ ក្នុងនោះត្រូវសហការគ្នាជាធ្លុងមួយ ជំរុញការអភិវឌ្ឍមូលដ្ឋាន លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងត្រូវចុះជាប់ជាមួយបងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានដើម្បីដឹងពីសុខទុក្ខ និងដោះស្រាយបញ្ហាប្រឈមនានាបានទាន់ពេលវេលា ៕


ដោយ៖ ទិត ស្រ៊





