មន្ទីរព័ត៌មានរាជធានីភ្នំពេញដឹកនាំអនុវ ត្តយុទ្ធនាការ«និយាយថាទេចំពោះព័ត៌ មានក្លែងក្លាយ»
AKP ភ្នំពេញ ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦--លោកស្រី ពេជ សុី ធឿន ប្រធាន មន្ទីរ ព័ត៌មាន រាជធានី ភ្នំពេញ បានដឹកនាំអនុវត្តយុទ្ធនាការ«និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ នៅវិទ្យាល័យបាក់ទូក ក្រោយយុទ្ធនាការនេះត្រូវបានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការកាលពីថ្ងៃទី ១៨ ខែឧសភា ឆ្នាំ២០២៦ ដោយផ្ដោតសំខាន់លើការពង្រឹងអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយដើម្បីសុវត្ថិភាពព័ត៌មាន។

ការផ្សព្វផ្សាយក្នុងក្របខណ្ឌយុទ្ធនាការនេះនាព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ បានប្រព្រឹត្តទៅ ដោយមាន ការ ចូល រួមពីសំណាក់លោក លោក ស្រីតំណាងអភិបាល នៃ គណៈ អភិបា លខណ្ឌ៧មករា លោក លោកស្រី តំណាង មន្ទីរ អប់រំ យុវជន និង កីឡា រាជធានី ភ្នំពេញ លោក គ្រូ អ្នក គ្រូ សិស្ស សាលា ចំនួនជាង ១ ៥០០ នាក់ នៅបរិវេណវិទ្យាល័យ បាក់ ទូក រាជធានីភ្នំពេញ។

ក្រសួងព័ត៌មាន ដឹកនាំការអនុវត្តយុទ្ធនា ការនេះនៅទូទាំងប្រទេស ដោយសហការជាមួយក្រសួង-ស្ថាប័នរដ្ឋ និងឯកជន ខណៈនៅថ្នាក់ក្រោមជាតិមានការសម្របសម្រួលអនុវត្តដោយមន្ទីរព័ត៌មានរាជធានី-ខេត្ត ក្រោមកិច្ចសហការជិតស្និទ្ធជាមួយរដ្ឋបាលរាជធានី-ខេត្ត មន្ទីរអប់រំ យុវជន និងកីឡា ព្រមទាំងអាជ្ញាធរមូលដ្ឋាន និងអង្គភាពពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់។
យុទ្ធនាការ ជំហានទី២ លើកម្ពស់អភិក្រមសុវត្ថិភាពព័ត៌មាន ដោយផ្តោតលើការផ្សព្វផ្សាយមាតិកាអប់រំ របៀបនៃការបង្ការ ទប់ស្កាត់ និងការពារខ្លួនពីហានិ ភ័យនិងគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លា យ។

ក្នុងន័យនេះ យុទ្ធនាការលើកទឹកចិត្តឱ្យមានការចូលរួមពីយុវជន និងប្រជាពលរ ដ្ឋទាំងអស់ដើម្បីលុបបំបាត់វប្បធម៌ចេះតែចែករំលែកតៗគ្នា ញែកព័ត៌មានបំពុល ឬព័ត៌មានក្លែងបន្លំដោយបច្ចេកវិ ទ្យា AI ចេញពីលំហព័ត៌មានពិត ការពារទិន្នន័យនិងគណនីផ្ទាល់ខ្លួនដោយប្រើមុខងារផ្ទៀងផ្ទាត់ពីរដំណាក់កាល និងរក្សាលេខកូដសម្ងាត់ ទប់ស្កាត់ការសាយភាយព័ត៌មានក្លែងក្លាយ ដោយមិនចែករំលែកព័ត៌មានចចាមអារ៉ាម ព័ត៌មានគ្មានប្រភពច្បាស់លាស់ និងរួមគ្នាចុច Report ខ្លឹមសារបែបបំពុល ញុះញង់ និងឆបោក និងជួយផ្សព្វផ្សាយអក្ខរកម្មព័ត៌មានដល់ក្រុមគ្រួសារនិងសហគមន៍ សំដៅរក្សាសុវត្ថិភាពព័ត៌មានក្នុងសង្គមទាំងមូល៕

ដោយ៖ ប៊ុនរិទ្ធ





