ទូតកម្ពុជាប្រចាំកូរ៉េ៖ក្រសួងយុត្តិធម៌កូរ៉េបានគាំពារ និងលើកកម្ពស់សុខុមាល ភាព សុវត្ថិភាព សិទ្ធិ និងជីវភាពរស់នៅពលករកម្ពុជា ដែលកំពុងរស់នៅសិក្សា និងបម្រើការងារនៅប្រទេសកូរ៉េ
AKP ភ្នំពេញ ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦--ឯកអគ្គរាជទូតកម្ពុជសប្រចាំនៅសាធារណរដ្ឋកូរ៉េបានអរគុណដល់ក្រសួងយុត្តិធម៌កូរ៉េដែលបានគាំពារ និងលើកកម្ពស់សុខុមាលភាព សុវត្ថិភាព សិទ្ធិ និងជីវភាពរស់នៅរបស់ប្រជា ពលរដ្ឋ និងពលករកម្ពុជា ដែលកំពុងរស់នៅ សិក្សា និងបម្រើការងារនៅសាធារណរដ្ឋកូរ៉េ។

ឯកឧត្តម ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានអញ្ជើញចូលរួមកម្មវិធី «ទិវាមនុស្សជាតិពិភពលោក លើកទី១៩» ក្រោមប្រធានបទ “A Korea Broadened by Inclusion, Growing Together Through Diversity” ដែលរៀបចំដោយក្រសួងយុត្តិធម៍កូរ៉េ ក្រោមអធិបតីភាពរបស់ ឯកឧត្តម Jung Sung-ho រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំជាន់ខ្ពស់ និងតំណាងស្ថាប័នពាក់ព័ន្ធជាច្រើន រួមមានស្នងការនៃសេវាអន្តោ ប្រវេសន៍កូរ៉េ អង្គទូតនានា តំណាងរដ្ឋបាលក្រុងសេអ៊ូល មជ្ឈមណ្ឌលគាំពារពលករបរទេស ព្រមទាំងអាជ្ញាធរ និងដៃគូពាក់ព័ន្ធកាលពីពេលថ្មីៗមកនេះ។

ក្នុងឱកាសនោះ ឯកឧត្តមឯកអគ្គរាជទូត បានសម្តែងនូវការកោតសរសើរ និងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រសួងយុត្តិធម៌កូរ៉េ សេវាអន្តោប្រវេសន៍កូរ៉េ និងមជ្ឈមណ្ឌលគាំពារពលករបរទេស ដែលបានសហការរៀបចំកម្មវិធីដ៏មានអត្ថន័យនេះឡើង ដើម្បីលើកក ម្ពស់តម្លៃមនុស្សធម៌ ការរួបរួម និងភាពសុខដុមរមនាក្នុងសង្គមពហុវប្បធម៌។

ឯកឧត្តមក៏បានថ្លែងអំណរគុណជាពិសេ សចំពោះការយកចិត្តទុកដាក់ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរបស់អាជ្ញាធរកូរ៉េ ជាពិសេសក្រសួងយុត្តិធម៍កូរ៉េ សេវាអន្តោប្រវេសន៍កូរ៉េ ក្នុងការគាំពារ និងលើកកម្ពស់សុខុមាលភាព សុវត្ថិភាព សិទ្ធិ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងពលករកម្ពុជា ដែលកំពុងរស់នៅ សិក្សា និងបម្រើការងារនៅសាធារណរដ្ឋកូរ៉េ ស្របតាមចំណងមិ ត្តភាព និងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ៕


ដោយ៖ ប៊ុនរិទ្ធ





