ឯកឧត្តម សរ សុពុត្រា អញ្ជើញទទួលក្បួនរថយន្តទេសចរណ៍ Caravan Tour កម្ពុជា-ចិន ដែលនឹងឆ្លងកាត់ខេត្តស្ទឹងត្រែង ឆ្ពោះទៅប្រទេសចិនតាមច្រកព្រំដែនកម្ពុជា-ឡាវ
AKP ស្ទឹងត្រែង ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦—







ឯកឧត្តម សរ សុពុត្រា អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង អមដោយថ្នាក់ដឹកនាំនៃមន្ទីរទេសចរណ៍ខេត្ត អាជ្ញាធរក្រុងស្ទឹងត្រែង និងផ្នែកពាក់ព័ន្ធ អញ្ជើញទទួលក្បួនរថយន្តទេសចរណ៍ Caravan Tour កម្ពុជា-ចិន ដែលបានឆ្លងកាត់ខេត្តស្ទឹងត្រែង ឆ្ពោះទៅប្រទេសចិន តាមច្រកទ្វារអន្តរជាតិ ព្រំដែនត្រពាំងក្រៀល កម្ពុជា-ឡាវ នារសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦។
ខេត្តស្ទឹងត្រែង នឹងក្លាយជាចំណុចសំខាន់មួយក្នុងដំណើរទេសចរណ៍អន្តរជាតិ ខណៈក្បួនរថយន្ត Caravan Tour កម្ពុជា-ចិន នៃកម្មវិធី “Mekong-Lancang River FAM-Trip Discovery” បានធ្វើដំណើរឆ្លងកាត់ខេត្តនេះ ឆ្ពោះទៅកាន់ប្រទេសឡាវ និងបន្តទៅខេត្តយូណាន សាធារណរដ្ឋប្រជាមានិតចិន និងត្រលប់ពីខេត្តយូណាន ឆ្លងកាត់តាមប្រទេសឡាវ មកដល់ភ្នំពេញវិញ នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦។
រូបថត៖ AKP-ស្ទឹងត្រែង





