ប្រធានរតនាគារខេត្តព្រះវិហារថ្មី ចូលកាន់តំណែងជាផ្លូវការ
AKP ព្រះវិហារ ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦--






ឯកឧត្តម វ៉ាន់ ពុទ្ធិពល អនុរដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាង ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គីម រិទ្ធី អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ អញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែង លោក ជា សុជាតិ ជាប្រធានរតនាគារខេត្តព្រះវិហារថ្មី ជំនួសលោក អ៊ាង វណ្ណថា ដែលត្រូវចូលនិវត្តន៍ នាព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦។
រូបថត៖ AKP-ខេត្តព្រះវិហារ





