មណ្ឌលសុវត្ថិភាពបាត់ថ្កៅ ខេត្តឧត្តរមានជ័យប្រមូលផលដំណាំបានចំនួន ២៩លើកគិតសរុបជិត៤ម៉ឺនតោន
AKP ភ្នំពេញ ថ្ងៃទី១៨ ខែឧសភា ឆ្នាំ ២០២៦–-គិតរហូតមកដល់ពេលនេះ មណ្ឌលសុវត្ថិភាពបាត់ថ្កៅ គឺជាទីតាំងជំរំស្នាក់នៅបណ្តោះអាសន្នសម្រាប់ពលរដ្ឋភៀសសឹក ស្ថិតក្នុងភូមិសាស្ត្រ ខេត្តឧត្តរមានជ័យ ប្រមូលផលដំណាំបានចំនួន ២៩លើក គិតសរុបជិត៤ម៉ឺនតោន។

ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងនៅថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០២៦ថា៖កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦ ក្នុងស្មារតីខ្មែរជួយខ្មែរ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែត្រកួនចំនួន ២៥០គីឡូក្រាម ឪឡឹកក្រហមចំនួន ១ ៣០០គីឡូក្រាម ឃ្លោកចំនួន ២០គីឡូក្រាម និងល្ពៅចំនួន ៨០គីឡូក្រាម ជូនដល់ប្រជាពលរដ្ឋ សិស្សានុសិស្សក្នុងមណ្ឌលសុវត្ថិភាពបាត់ថ្កៅ និងកងកម្លាំងការពារព្រំដែននៅភូមិសាស្ត្រខេត្តឧត្តរមានជ័យ។

បើតាមក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងដែរថា គិតត្រឹមថ្ងៃទី១៧ ខែឧសភា ការប្រមូលផលបានចំនួន ២៩លើក សរុបចំនួន ៣៩ ៦១០គីឡូក្រាម ក្នុងនោះរួមមាន៖ ត្រកួនចំនូន ២២ ៨៤០គីឡូក្រាម ស្ពៃចង្កឹះចំនួន ៤ ៦៨០គីឡូក្រាម ស្ពៃក្រញ៉ាញ់ចំនួន ២ ៣៥០គីឡូក្រាម ស្ពៃតឿចំនួន ២៥០គីឡូក្រាម ផ្ទីចំនួន ៥០គីឡូក្រាម ឪឡឹកក្រហមចំនួន ៩ ៣០០គិឡូក្រាម ឃ្លោកចំនួន ៤០គីឡូក្រាម ល្ពៅចំនួន ១០០គីឡូក្រាម ស៊ុតទាចំនួន ២៣ ៨១០គ្រាប់ និងត្រីអណ្តែងចំនួន ៤៣០គីឡូក្រាម។

គួរបញ្ជាក់ថាមណ្ឌល សុវត្ថិភាពបាត់ថ្កៅត្រូវបានរៀបចំឡើងដើម្បីផ្តល់ជម្រកសុវត្ថិភាព និងការឆ្លើយតបផ្នែកមនុស្សធម៌ដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារសង្រ្គាមឈ្លានពានពីសំណាក់កងទ័ពថៃនាកន្លងមក៕


ដោយ៖មករា





