ឯកឧត្តម នេត្រ ភក្ត្រា អញ្ជើញជាអធិបតី ពិធីបើកយុទ្ធនាការនិយាយថាទេចំពោះព័ត៌មានក្លែងក្លាយ ជំហានទី២
AKP ភ្នំពេញ ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦—








ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញជាអធិបតីបើកយុទ្ធនាការនិយាយថាទេចំពោះព័ត៌មានក្លែងក្លាយ ជំហានទី២ ក្រោមប្រធានបទ « ពង្រឹងអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយដើម្បីសុវត្ថិភាពព័ត៌មាន » នាព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ នៅវិទ្យាល័យហ៊ុន សែន ប៊ុនរ៉ានី វត្តភ្នំ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងព័ត៌មាន លោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្ស ជាង ២ ០០០នាក់ ក្នុងគោលបំណងដើម្បីបញ្ជ្រាបចំណេះដឹង និងពង្រឹងភាពធន់របស់យុវវ័យក្នុងការបង្ការ ទប់ស្កាត់ និងលុបបំបាត់ព័ត៌មានក្លែងក្លាយក្នុងសម័យឌីជីថល។
រូបថត៖ ខឹម សុវណ្ណារ៉ា





