រដ្ឋបាលខេត្តតាកែវ បានរៀបចំប្រារព្ធខួបលើក១៦៣ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧស ភា២០២៦ ក្រោមមូលបទ"បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌"
AKPតាកែវ ថ្ងៃទី១៨ ខែឧសភាឆ្នាំ២០២៦--រដ្ឋបាលខេត្តតាកែវ បានរៀបចំប្រារព្ធខួបលើកទី១៦៣ ទិវាពិភពលោកកាកបាទ ក្រហម និងអឌ្ឍចន្ទក្រហម៨ឧសភា ២០២៦ ក្រោមមូលបទ "បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌"។

អញ្ជើញជាអធិបតីក្នុងពិធីនោះដោយ ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តតាកែវ និងជាប្រធានកិត្តិយសគណៈកម្មាធិការសាខាកាក បាទក្រហមកម្ពុជាខេត្តតាកែវ ឯកឧត្តម យស ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្តតា កែវ ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ ព្រមទាំងមានការនិមន្តនិងអញ្ជើញចូលរួមពី ព្រះមេគណ បាឡាត់គណខេត្តតាកែវ ឯកឧត្តម លោកជំទាវសមាជិកសមាជិកាព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ឯកឧត្តម លោកជំទាវសមាជិកសមាជិកាក្រុមប្រឹក្សាខេត្តតា កែវ លោក លោកស្រីអភិបាលរងខេត្តតាកែវ ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អភិបាល អភិបាលរងក្រុង-ស្រុក ប្រធាន អនុប្រធាន សមាជិកសមាជិកាសាខា អនុសាខាកាកបាទ ក្រហមកម្ពុជាខេត្ត-ក្រុង-ស្រុក មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោក អ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា តំណាងពាណិជ្ជករ អាជីវករ សប្បុរសជន យុវជន អ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា លោកគ្រូ អ្នកគ្រូ សិស្ស និស្សិត និងបងប្អូនប្រជាពលរដ្ឋចូលរួមយ៉ាង ច្រើនកុះករ។

មានប្រសាសន៍សំណេះសំណាលក្នុងពិធីនោះ ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគ មនាគមន៍ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តតាកែវ និងជាប្រធានកិត្តិយសគណៈកម្មាធិការសាខាកាក បាទក្រហមកម្ពុជាខេត្តតាកែវ បានថ្លែងអំណរគុណដល់ឯកឧត្តម លោក ជំទាវ លោកឧកញ៉ា អស់លោក លោក ស្រីទាំងអស់ ដែលបានចូលរួមទាំងស្មារតី កម្លាំងកាយចិត្ត និងសម្ភារៈថវិកា ក្នុងការជួយគាំទ្រដល់កាកបាទក្រហមកម្ពុជាយើង។សូមថ្លែងអំណរគុណនិងកោតសរសើរដល់ ឯកឧត្តមអភិបាលខេត្តតាកែវនិងថ្នាក់ដឹកនាំខេត្តទាំងអស់ ដែលបានចូលរួមចំណែកទាំងកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និងមធ្យោបាយហិរញ្ញវត្ថុ។ជាពិសេសគឺការដឹកនាំសាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវរបស់យើង បានទទួលល ទ្ធផលល្អប្រសើរជារៀងរាល់ឆ្នាំ។

ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត បានមានប្រសាសន៍បន្តថា ការប្រារព្ធខួបកាកបាទក្រហមនិងអឌ្ឍចន្ទក្រហម ពិភពលោក៨ឧសភា២០២៦នេះ មិនមែនធ្វើឡើងតែនៅប្រទេសកម្ពុជាយើងទេ គឺនៅក្នុងពិភពលោកទាំងមូល មានប្រទេសជាសមាជិកជាង១៩០ប្រទេស។ការចូលរួមចំណែកគាំទ្រកាកបាទក្រហម មានទម្រង់ខុសៗគ្នាពីប្រទេសមួយទៅប្រទេសមួយ។ប្រទេសខ្លះគេលក់សំបុត្រ ដើម្បីឱ្យសមាជិកចូលរួមវិភាគទាន ធ្វើសកម្ម ភាពកាកបាទក្រហមរបស់គេ។ប្រទេសខ្លះគេធ្វើពិធីជប់លៀង ដើម្បីកៀងគរថវិកាពីសប្បុរសជន ដែលមានសេចក្ដីស្រឡាញ់ទៅដល់សកម្មភាពរបស់កាកបាទក្រហម។ចំណែកនៅប្រទេសកម្ពុជាយើងក៏ធ្វើដូច្នេះដែរ គឺជារៀងរាល់ឆ្នាំថ្នាក់ដឹកនាំកំពូលនៃកាកបាទក្រហមកម្ពុជា តែងតែរៀបចំពិធីជួបជុំ ដើម្បីកៀងគរនូវថវិកាពីសប្បុរសជននៅក្នុងកម្រិតជាតិ ហើយនៅខេត្តនីមួយៗយើងក៏ធ្វើនៅក្នុងកម្រិតខេត្តដែរ។ដូច្នេះថ្ងៃនេះដូចរាល់ឆ្នាំ គឺយើងបានប្រារព្ធពិធីនេះឡើង ដើម្បីរំលឹកនិងអបអរសាទរខួបរបស់ កាកបាទក្រហមនិងអឌ្ឍចន្ទក្រហមពិភពលោក ក៏ដូចជាកាកបាទ ក្រហមកម្ពុជា។ហើយយើងក៏រៀបចំកៀងគរថវិកា ដើម្បីបន្តសកម្មភាពមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជាខេត្តតាកែវ របស់យើងផងដែរ។

នៅក្នុងឱកាសនោះដែរ ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាល ខេត្តតាកែវ និងជាប្រធានគណៈកម្មាធិ ការសាខាកាកបាទក្រហមខេត្តតាកែវ បានមានប្រសាសន៍ថា ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភាឆ្នាំ២០២៦ក្រោមមូលបទ "បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌"។គឺជាការបន្តរួមចំណែកយ៉ាងធំធេង ដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ។ដើម្បីកាត់បន្ថយភាពក្រីក្រ លើកកម្ពស់វិស័យសុខភាព សាធារណៈ ការកសាងភាពធន់និងការប្រែប្រួលអាកាសធាតុ។រួមជាមួយការឈានទៅសម្រេចបានការអភិវឌ្ឍប្រកបដោយចីរភាព និងក្លាយទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ ។ ក្នុងការអនុវត្តទិសដៅការងារជាអាទិភាពខាងលើនេះ និងក្នុងការបំពេញតួនាទីជាជំនួយការជូនរាជរដ្ឋាភិបាល ក្នុងវិស័យមនុស្សធម៌ កាកបាទក្រហមកម្ពុជាត្រូវការជាចាំបាច់ណាស់ នូវមូលនិធិសម្រាប់ប្រតិបត្តិការប្រចាំឆ្នាំរបស់ខ្លួន។

ឯកឧត្តម វ៉ីសំណាង ក៏បានអំពាវនាវជាថ្មីម្តងទៀត ចំពោះសប្បុរសជន មកពីគ្រប់មជ្ឈដ្ឋានទាំងវិស័យរដ្ឋ វិស័យឯកជន និងសាធារណៈជន សូមមេត្តាបន្តជួយឧបត្ថម្ភគាំទ្រ និងតាមការស្ម័គ្រចិត្ត ក្នុងស្មារតីនៃវប្បធម៌ចែករំលែក ជួយទ្រទ្រង់ដល់ប្រតិបត្តិការមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ។ដើម្បីឆ្លើយតបសេចក្តីត្រូវការចាំបាច់ របស់ប្រជាពលរដ្ឋងាយរងគ្រោះបំផុត អ្នករងគ្រោះទាំងឡាយដោយពុំមានការរើសអើង ពូជសាសន៍ ជំនឿសាសនា និន្នាការនយោបាយអ្វីនោះទេ៕
ដោយ៖ អ៊ុច សៀង





