កម្ពុជាជាប់ចំណាត់ថ្នាក់លេខមួយលើពិភពលោកសម្រាប់បរិស្ថានធម្មជាតិ នៅក្នុងរបាយការណ៍បរិស្ថានឆ្នាំ២០២៦
AKP ភ្នំពេញ ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥--ប្រទេសកម្ពុជាត្រូវបានជាប់ចំណាត់ថ្នាក់លេខមួយទូទាំងពិភពលោកក្នុងប្រភេទបរិស្ថានធម្មជាតិក្នុងចំណាត់ថ្នាក់របាយការណ៍ព័ត៌មាន និងពិភពលោកឆ្នាំ២០២៦ របស់សហរដ្ឋអាមេរិក។

របាយការណ៍នេះបានបញ្ជាក់ថា «ចំណាត់នេះធ្វើឱ្យវាស្ថិតនៅកំពូលសម្រាប់បរិស្ថានធម្មជាតិរបស់ខ្លួន ដែលជាសមិទ្ធផលដ៏សំខាន់មួយនៅក្នុងចំណាត់ថ្នាក់ទូលំទូលាយ»។
យោងតាមរបាយការណ៍ព័ត៌មាន និងពិភពលោករបស់សហរដ្ឋអាមេរិក បានឱ្យដឹងថា ប្រទេសដែលមានការអនុវត្តខ្លាំងទៅលើសូចនាករបរិស្ថានមិនចាំបាច់ជាប់ចំណាត់ថ្នាក់ខ្ពស់បំផុតក្នុងទិន្នផលសេដ្ឋកិច្ចនោះទេ។ ប្រទេសដែលមានកម្រិតសកម្មភាពឧស្សាហកម្ម និងនគរូបនីយកម្មទាប ជារឿយៗទទួលបានពិន្ទុខ្លាំងជាងគេសម្រាប់ការអភិរក្សបរិស្ថានធម្មជាតិ។
នៅក្នុងចំណាត់ថ្នាក់សកលលោកនេះ ប្រទេសសីស្ហែលជាប់ចំណាត់ថ្នាក់លេខពីរ បន្ទាប់មក គឺប្រទេសស្លូវេនីជាប់ចំណាត់ថ្នាក់លេខបី។
នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ប្រទេសមីយ៉ាន់ម៉ា និងឡាវជាប់ចំណាត់ថ្នាក់លេខពីរ និងលេខបីរៀងៗខ្លួន នៅពីក្រោយប្រទេសកម្ពុជា។
ចំណាត់ថ្នាក់នេះឆ្លុះបញ្ចាំងពីភាពសម្បូរបែប និងភាពចម្រុះនៃធនធានធម្មជាតិរបស់ប្រទេសកម្ពុជា ដែលបន្តទាក់ទាញការចាប់អារម្មណ៍ពីអន្តរជាតិកាន់តែខ្លាំងឡើង និងរួមចំណែកដល់ភាពទាក់ទាញផ្នែកទេសចរណ៍របស់ប្រទេស៕
ដោយ៖ យា ចិន្តាខន្តី





