ឯកឧត្តម នេត្រ ភក្ត្រា ចុះស្វែងយល់ពីការប្រកបអាជីវកម្មដាំស្វាយចន្ទី របស់ប្រជាកសិករ នៅឃុំកញ្ជរ ស្រុកឆ្លូង
AKP ក្រចេះ ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦–







ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ ដឹកនាំក្រុមការងារ ចុះស្វែងយល់ពីការប្រកបអាជីវកម្មដាំស្វាយចន្ទី របស់ប្រជាកសិករ នៅឃុំកញ្ជរ ស្រុកឆ្លូង ខេត្តក្រចេះ នារសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦ ដើម្បីស្តាប់នូវបញ្ហាប្រឈម ស្វែងយល់ពីស្ថានភាពជាក់ស្តែង និងតម្រូវការចាំបាច់នានានៅក្នុងមូលដ្ឋាន សំដៅរួមចំណែកលើកកម្ពស់សេដ្ឋកិច្ច និងការអភិវឌ្ឍមូលដ្ឋានឱ្យកាន់តែមានប្រសិទ្ធភាព។
រូបថត៖ ខឹម សុវណ្ណារ៉ា





