ឯកឧត្តម នេត្រ ភក្ត្រា ចុះជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីក្រុមប្រឹក្សាឃុំកញ្ជរ ស្រុកឆ្លូង
AKP ក្រចេះ ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦–







ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ អមដំណើរដោយ ឯកឧត្តម ជុំ កុសល រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកឆ្លូង អញ្ជើញចុះជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីក្រុមប្រឹក្សាឃុំកញ្ជរ ស្រុកឆ្លូង ខេត្តក្រចេះ នារសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦។
ការចុះជួបនេះ ដើម្បីស្វែងយល់ពីស្ថានភាពជាក់ស្តែង បញ្ហាប្រឈម និងតម្រូវការចាំបាច់នានានៅក្នុងមូលដ្ឋាន សំដៅរួមគ្នារកដំណោះស្រាយ និងជំរុញការអភិវឌ្ឍមូលដ្ឋានឱ្យកាន់តែមានប្រសិទ្ធភាព ពិសេសលើកកម្ពស់ការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋានឱ្យកាន់តែមានប្រសិទ្ធភាព។
រូបថត៖ ខឹម សុវណ្ណារ៉ា





