AKP ស្វាយរៀង ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦--









ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ អញ្ជើញជាអធិបតីពិធីប្រគល់សញ្ញាបត្រដល់សិស្ស-និស្សិតទទួលជ័យលាភី ឆ្នាំ២០២៣-២០២៥ ចំនួន ៧៥៨អង្គ/នាក់ រួមមាន សញ្ញាបត្របច្ចេកទេសនិងវិជ្ជាជីវៈកម្រិត១ សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត២ សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣ សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស និងបរិញ្ញាបត្របច្ចេកទេស នៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង។
រូបថត៖ ក្រសួងការងារ