លោក ត្រាំ និយាយថា លោកនឹងមិនអត់ធ្មត់ច្រើនជាងនេះទៀតទេជាមួយអ៊ីរ៉ង់
AKP ភ្នំពេញ ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ -- ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា លោកកំពុងបាត់បង់ការអត់ធ្មត់ក្នុងកិច្ចចរចាជាមួយអ៊ីរ៉ង់។
លោកបានប្រាប់សារព័ត៌មាន Fox News ថា «ខ្ញុំនឹងមិនអត់ធ្មត់ច្រើនជាងនេះទៀតទេ។ ពួកគេគួរតែធ្វើកិច្ចព្រមព្រៀងមួយ»។
លោក ត្រាំ ក៏បានណែនាំផងដែរថា ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ក៏ចង់បានកិច្ចព្រមព្រៀងការទូតផងដែរ។
លោកបានបន្ថែមថា «លោកប្រធានាធិបតី ស៊ី ចង់ឃើញកិច្ចព្រមព្រៀងមួយត្រូវបានធ្វើឡើង... លោកចង់ឃើញច្រកសមុទ្រហ័រមុសបើកចំហ»។
ដំណើរទស្សនកិច្ចរបស់លោក ត្រាំ ទៅកាន់ប្រទេសចិន បានកើតឡើងចំពេលដែលជម្លោះនៅមជ្ឈិមបូព៌ាកំពុងបន្ត ដែលបង្កឡើងបន្ទាប់ពីកងកម្លាំងអាម៉េរិក និងអ៊ីស្រាអែល បានបើកការវាយប្រហារប្រឆាំងនឹងអ៊ីរ៉ង់នៅថ្ងៃទី២៨ ខែកុម្ភៈ ដែលជំរុញឱ្យមានការសងសឹកប្រឆាំងនឹងអ៊ីស្រាអែល និងសម្ព័ន្ធមិត្តអាម៉េរិកនៅឈូងសមុទ្រ រួមជាមួយនឹងការបិទច្រកសមុទ្រហ័រមុស។
បទឈប់បាញ់គ្មានកាលកំណត់កំពុងមានប្រសិទ្ធភាពនាពេលបច្ចុប្បន្ន។
លោក ត្រាំ បាននិយាយថា លោកមិនគិតថា ប្រទេសចិនចង់ឱ្យអ៊ីរ៉ង់មានអាវុធនុយក្លេអ៊ែរនោះទេ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖AA-AKP)





