ចិនបាញ់បង្ហោះរ៉ុក្កែត Zhuque-2E Y5 ដោយជោគជ័យ
AKP ភ្នំពេញ ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ -- កាលពីថ្ងៃព្រហស្បតិ៍ ប្រទេសចិនបានបាញ់បង្ហោះរ៉ុក្កែតដឹកជញ្ជូន Zhuque-2E Y5 ដោយជោគជ័យទៅកាន់លំហអាកាសពីតំបន់សាកល្បងនវានុវត្តន៍អវកាសពាណិជ្ជកម្មដុងហ្វេង នៅភាគពាយ័ព្យប្រទេសចិន។
រ៉ុក្កែតដឹកជញ្ជូននេះត្រូវបានបាញ់បង្ហោះនៅម៉ោង ១១:នាទីព្រឹក (ម៉ោងនៅទីក្រុងប៉េកាំង) ហើយដំណាក់កាលទីពីរនៃរ៉ុក្កែតបានចូលទៅក្នុងគន្លងដែលបានកំណត់ទុកជាមុន នេះជាបេសកកម្មហោះហើរដ៏ជោគជ័យមួយ៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





