ប្រជាពលរដ្ឋងាយរងគ្រោះ និងជនចាស់ ជរាគ្មានទីពឹងចំនួន ១៨គ្រួសារ ក្នុងក្រុង ស្រុកចំនួន៣ ទទួលអំណាចមនុស្សធម៌ពីសាខាកាកបាទក្រហមខេត្ត
AKP ខេត្តព្រះសីហនុ ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦---
លោក ប៉ែន ចន្ទរិទ្ធា ជាមន្រ្តីសាខា ដឹកនាំមន្ត្រីអនុសាខា និងអ្នកស្ម័គ្រចិត្តសាខាកាកបាទក្រហមក្រុង ស្រុក បាននាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមខេត្ត ព្រះសី ហនុ ផ្តល់ជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះ និងជនចាស់ជរាគ្មានទីពឹងចំនួន ១៨គ្រួសារ នៅក្នុងក្រុង ស្រុកចំនួន៣ នៃខេត្តព្រះសីហនុ ក្នុងនោះមាន ស្រុកស្ទឹងហាវ ចំនួន ៨គ្រួសារ ស្រុកព្រៃនប់ ៧គ្រួសារ និងក្រុងកំពង់ សោម ៣គ្រួសារ ក្នុងខេត្តព្រះសីហនុនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦។

ក្នុងឪកាសនោះ លោក ប៉ែន ចន្ទរិទ្ធា មន្រ្តីសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុក៏បានពាំនាំការផ្តាំផ្ញើសួរ សុខទុក្ខ និងសេចក្តីនឹករលឹកពីឯកឧត្តម ម៉ាង ស៊ីណេត ប្រធានគណៈ កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ជាពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាក បាទក្រហមកម្ពុជា តែងតែ បានធ្វើការណែនាំដល់គ្រប់សាខាត្រូវយកចិត្តទុក ដាក់ដល់ប្រជាពលរដ្ឋទីទ័លក្រ ប្រ ជាពលរដ្ឋរងគ្រោះ ងាយរងគ្រោះ ចាស់ជរាគ្មានទីពឹង ស្រ្តីម៉េម៉ាយ មានកូនច្រើន និងក្មេងកំព្រារដោយធ្វើយ៉ាងណា យើងជួយពួកគាត់ ដោយមិនទុកឱ្យប្រជា ពលរដ្ឋរបស់យើងណាម្នាក់ខ្វះ ខាតស្បៀងអាហារនោះ ទេ ។ ស្របទៅតាមគោល ការណ៍គ្រឹះរបស់កាកបាទក្រហម អឌ្ឍចន្ទក្រហម ទីណាមានការលំបាក ទី នោះមានកាកបាទ ក្រហមកម្ពុជានៅជាមួយបងប្អូនប្រជា ពលរដ្ឋជានិច្ច ដោយ មិនទុកឪ្យប្រជា ពលរដ្ឋណាម្នាក់អត់បាយ ស្លាប់ នោះទេ ។


អំណោយរបស់សាខាកាកបាទក្រហមផ្ដល់ជូនប្រជាពលរដ្ឋរងគ្រោះ និងចាស់ ជរាចំនួន ១៨គ្រសារ ក្នុងមួយគ្រួសារទទួលបាន៖ អង្ករ ២៥គីឡូក្រាម ត្រីខ ១យួរ មី ១កេស ទឹកត្រី ១យួរ និងថវិកាចំនួន ១០ម៉ឺនរៀល។ ចំណែកគ្រួសារ មានពិការភាពចំនួន ៦នាក់ ទទួលបានអង្ករ ៥០គីឡូក្រាម ត្រីខ ១យួរ មី ១កេស ទឹកត្រី ១យួរ និងថវិកាចំនួន ១០ម៉ឺនរៀល ៕


ដោយ៖ ងូ សុមុនី





