សម្តេចប្រធានរដ្ឋសភា អញ្ជើញជាអធិបតី សម័យប្រជុំវិសាមញ្ញ នីតិកាលទី៧
AKP ភ្នំពេញ ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ --








សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតី សម័យប្រជុំវិសាមញ្ញ នីតិកាលទី៧ នៅវិមានរដ្ឋសភា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ ដោយមានសមាជិក-សមាជិកាចូលរួមចំនួន ១១៤ រូប។
សម័យប្រជុំវិសាមញ្ញ នីតិកាលទី៧ នឹងពិភាក្សា និងអនុម័ត តាមរបៀបវារៈចំនួន០២៖
១-ពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី កាតព្វកិច្ចយោធា។
២-ពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់ រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាឱ្យក្រុមហ៊ុនអគ្គិសនីវៀតណាមនៃសាធារណរដ្ឋសង្គមនិយម វៀតណាម សម្រាប់ការធានាលើការទិញថាមពលអគ្គិសនីពីប្រទេសវៀតណាម។
រូបថត៖ ហ៊ុន យុទ្ធគុណ





