គណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្ដជនកម្ពុជា ខេត្តកំពង់ធំជួបសំ ណេះសំណាលសាកសួរសុខទុក្ខ អតីតយុទ្ធជនពិការ និងក្រុមគ្រួសារអតីតយុទ្ធ ជន ដែលមានជីវភាពលំបាកខ្វះខាត នៅស្រុកកំពង់ស្វាយ
AKPកំពង់ធំថ្ងៃទី០៩ខែឧសភាឆ្នាំ២០២៦ -- ដើម្បីចូលរួមអបអរសាទរខួបលើកទី១៩ទិវាអតីតយុទ្ធជននិងនិវត្តជនកម្ពុជាកាលពីរសៀលថ្ងៃទី០៨ខែឧសភា ឆ្នាំ២០២៦ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ អនុប្រធានប្រចាំការនិងជាប្រធា នលេខាធិការដ្ឋានសមាគមអតីតយុទ្ធ ជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ តំណាងឯកឧត្តម នួន ផារ័ត្ន អភិបាល ខេត្ត ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្ត កំពង់ធំ បានដឹកនាំសហការី ទៅជួបសំណេះសំណាលសាកសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុនម៉ាណែត នាយករដ្ឋមន្រ្តី និងជាអនុប្រធានទី១ សមាគមអតីតយុទ្ធជននិងនិវត្តជនកម្ពុជានិងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ឧបត្ថម្ភជូនអតីតយុទ្ធជនពិការដោយសារសង្គ្រាម និងក្រុមគ្រួសារអតីតយុទ្ធជន ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងថា ជានិច្ចកាល គណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ តែងតែផ្សារភ្ជាប់ពីសុខទុក្ខ និងជីវភាពរស់នៅជាមួយបងប្អូនអតីតយុទ្ធជន នៅគ្រប់ទីកន្លែង ដោយបានជួយដោះស្រាយស្បៀងអាហារ គ្រឿងឧបភោគបរិភោគ ជួយសម្រាលនូវការលំបាកខ្វះខាតជូនដល់ក្រុមគ្រួសារអតីតយុទ្ធជននៅតាមមូលដ្ឋាននានា នៅក្នុងខេត្តកំពង់ធំ ។

ជាមួយនោះដែរ ក៏បានស្រាវជ្រាវរកក្រុមគ្រួសារអតីតយុទ្ធជនដែលមានគុណបំណាចចំពោះជាតិនិងមាតុភូមិ ហើយមានជីវភាពលំបាកខ្វះខាត គ្មានដី គ្មានផ្ទះ រស់នៅលើដីសាធារណៈឬមានដីហើយតែមានជម្រកស្នាក់នៅមិនសមរ ម្យដើម្បីស្នើសុំសម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជននិងនិវត្តជ នកម្ពុជានិងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាច ក្រកម្ពុជា តាមរយៈឯកឧត្តមទេសរដ្ឋមន្ត្រី នាយឧត្តមសេនី យ៍ គន់ គីម អនុប្រធាន និងជាអគ្គលេខា សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ដើម្បីសាងសង់ផ្ទះ និងផ្ដល់ដីសម្បទានសង្គ មកិច្ចជូនក្រុមគ្រួសារមអតីតយុទ្ធជនបានចំនួន៤៩២ខ្នងផ្ទះរួចមកហើយ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានបញ្ជាក់បន្ថែមទៀតថា ដើម្បីចូលរួមអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៩ទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ដែលនឹងឈានមកដល់នៅថ្ងៃទី ១២ ខែឧសភា ឆ្នាំ២០២៦ ខាងមុខនេះ និងអនុវត្តតាមការណែនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលបានណែនាំដល់ថ្នាក់ដឹកនាំគ្រប់ថ្នាក់ ត្រូវយកចិត្តទុកដាក់ជួយដោះស្រាយការលំបាកខ្វះខាតជូនក្រុមគ្រួសារអតីតយុទ្ធ ជន និងនិវត្តជនឱ្យបានល្អប្រសើរ។

ជាក់ស្ដែងនៅថ្ងៃនេះ គណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំតំណាងឯកឧត្ដម នួន ផារ័ត្ន អភិបាលខេត្ត ប្រធាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្ដជនកម្ពុជា ខេត្ត បានទៅសំណេះសំណាលសាកសួរសុខទុក្ខ អតីតយុទ្ធជនពិការដោយសារសង្គ្រាម និងក្រុមគ្រួសារអតីតយុទ្ធជន ដែលមានជីវភាពលំបាកខ្វះខាត នៅភូមិព្រៃព្រាល ក និងនៅភូមិថ្នល់បែក ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដោយបាននាំយកនូវស្បៀងអាហារ គ្រឿងឧប ភោគបរិភោគនិងថវិកាមួយចំនួន ដែលជាអំណោយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវឧបត្ថម្ភជូនគាត់ផងដែរ៕
ដោយ៖ ប៊ុនរិទ្ធ





