រដ្ឋបាលខេត្តតាកែវ បើកកិច្ចប្រជុំត្រៀមរៀបចំ "ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម 8ឧសភាឆ្នាំ2026"
AKP តាកែវ ថ្ងៃទី០៩ខែឧសភាឆ្នាំ២០២៦ -- ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ បានអញ្ជើញជាអធិ បតីក្នុងកិច្ចប្រជុំត្រៀមរៀបចំ "ទិវាពិភព លោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភាឆ្នាំ២០២៦"។ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម 8ឧសភាឆ្នាំ២០២៦នេះ រដ្ឋបាលខេត្តតាកែវ ត្រៀមរៀបចំប្រារព្ធធ្វើឡើង នៅថ្ងៃទី១៦ខែឧសភា ឆ្នាំ ២០២៦ខាង មុខនេះ នៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តតាកែវ និងជាប្រធានកិត្តិយសគណៈកម្មាធិការសាខាកាក បាទក្រហមកម្ពុជាខេត្តតា កែវ។

ក្នុងកិច្ចប្រជុំនោះក៏មានការអញ្ជើញចូលរួមពីលោក លោកស្រីអភិបាលរង ខេត្តតាកែវ ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អភិបាល អភិបាល
រងក្រុង-ស្រុក សមាជិក សមាជិកាគណៈកម្មាធិការសាខា-អនុសាខា ព្រមទាំងមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ ចូលរួមជាច្រើនរូបផងដែរ។កិច្ចប្រជុំនេះរៀប ចំឡើងនៅសាលប្រជុំធំរដ្ឋបាលខេត្តតា កែវ កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦។

មានប្រសាសន៍សំណេះសំណាលក្នុងពិធីនោះ ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ និងជាប្រធានគណៈកម្មាធិការសាខាកាកបា ទក្រហមកម្ពុជាខេត្តតាកែវ បានធ្វើការណែនាំនិងជំរុញ ឱ្យក្រុមការងារទាំងអស់ ត្រូវត្រៀមលក្ខណៈឱ្យបានរួច រាល់ ទាំងផ្នែកសណ្តាប់ធ្នាប់ របៀប របប ទីតាំងប្រារព្ធពិធី និងការកៀងគររកមូល និធិពីសប្បុរសជននានា។ដើម្បីបន្ត សកម្មភាពមនុស្សធម៌ ជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះ និងងាយរងគ្រោះបំផុតក្នុងខេត្តតាកែវ ស្របតាមប្រធានបទ នៃទិវាពិភពលោក កាកបាទក្រហម និងអឌ្ឍចន្ទក្រហមឆ្នាំនេះ។

ឯកឧត្តម វ៉ី សំណាង ក៏បានធ្វើការអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋលោ ក លោស្រីម្ចាស់រោងចក្រសហគ្រាស សប្បុរសជននានា ស្ថាប័នរដ្ឋនិងឯកជនទាំងអស់ បន្តចូលរួមបរិច្ចាគថវិកា ដល់សាខាកាក បាទក្រហមកម្ពុជាខេត្តតា កែវ។ដើម្បីធ្វើយ៉ាងណាឱ្យសាខាបន្តការងា រមនុស្ស ធម៌ ជួយដល់ប្រជាពលរដ្ឋរង គ្រោះ និងងាយរងគ្រោះគ្រប់ប្រភេទ។កាកបាទក្រហមកម្ពុជាប្រៀបដូចជាអង្គការក្រៅរដ្ឋាភិបាល ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ជាប្រធាន ដែលធ្វើកិច្ចការលើការងារមនុស្សធម៌ និងលើកកម្ពស់ការងារសុខភាពអនាម័យបរិស្ថាន នៅតាមសហគមន៍ ដោយមិនប្រកាន់បក្សពួក និងនិន្នាការនយោបាយអ្វីឡើយ ពោលគឺទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា ចុះជួយជាប់ជានិច្ច។ដូច្នេះដើម្បីចូលរួមការងារមនុ ស្សធម៌ ជាមួយកាកបាទក្រហមកម្ពុជាខេត្តតាកែវ សូមឯកឧត្តម លោក ជំទាវ ឧកញ៉ា រោងចក្រ សហគ្រាស សប្បុរស ជនជិតឆ្ងាយទាំងអស់ បន្តបរិច្ចាគថវិកានិងសម្ភារៈផ្ទាល់ខ្លួន ផ្ដល់មកកាកបាទ ក្រហមកម្ពុជាខេត្តតាកែវ។ដើម្បីយើងបន្តជួយដល់គ្រួសារក្រីក្រ ជនរងគ្រោះនិងងាយរងគ្រោះ ដែលកំពុងជួបការលំបាក នៅក្នុងខេត្តតាកែវ។

ឯកឧត្តម វ៉ី សំណាង ក៏បានណែនាំដល់អាជ្ញាធរក្រុង-ស្រុក មន្ត្រីរាជការ កងក ម្លាំងប្រដាប់អាវុធទាំងអស់ ត្រូវបន្តយក ចិត្តទុកដាក់ និងស្វែងរកទីទួលសុវត្ថិភាព ដើម្បីត្រៀមលក្ខណៈបង្ការ និងជួយប្រជា ពលរដ្ឋពីគ្រោះទឹកជំនន់បានទាន់ពេលវេលា ក្នុងពេលមានទឹក ជំនន់ដែលអាចកើតឡើងជាយថា ហេតុ នៅរដូវវស្សាខាងមុខ។ម្យ៉ាងទៀតត្រូវបន្តធ្វើសកម្មភាពមនុ ស្សធម៌ នៅតាមមូលដ្ឋានឱ្យបានខ្លាំងក្លាបន្ថែមទៀត ប្រកបដោយតម្លាភាពនិងប្រសិទ្ធភាព ដើម្បីជួយសម្រួលដល់ទុក្ខលំបាក របស់បងប្អូនប្រជាពលរដ្ឋផងដែរ៕


ដោយ៖ អ៊ុច សៀង





