លោក ម៉ូឌី ជួបជាមួយប្រធានាធិបតីវៀតណាម លោក តូ ឡាំ នៅទីក្រុងញូវដេលី
AKP ភ្នំពេញ ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៦ -- អគ្គលេខាធិការនៃគណៈកម្មាធិការកណ្តាលនៃបក្សកុម្មុយនិស្តវៀតណាម និងជាប្រធានាធិបតីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម លោក តូ ឡាំ បំពេញទស្សនកិច្ចផ្លូវរដ្ឋជាលើកដំបូងទៅកាន់ប្រទេសឥណ្ឌាចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី០៧ខែឧសភា ឆ្នាំ២០២៦។
សក្តានុពលនៅក្នុងរបៀបវារៈ រួមមានការទិញប្រព័ន្ធមីស៊ីលល្បឿនលឿនជាងសំឡេង BrahMos របស់ឥណ្ឌា-រុស្ស៊ីពីប្រទេសវៀតណាម។
មីស៊ីលទាំងនេះត្រូវបានផលិតដោយក្រុមហ៊ុន BrahMos Aerospace ដែលជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារវាងអង្គការ NPO Mashinostroyenia របស់រុស្ស៊ី និងអង្គការស្រាវជ្រាវ និងអភិវឌ្ឍន៍ការពារជាតិឥណ្ឌា (DRDO)។ការបាញ់សាកល្បងលើកដំបូងបានធ្វើឡើងនៅឆ្នាំ២០០១ ហើយបច្ចុប្បន្ន ប្រព័ន្ធនេះកំពុងត្រូវបាននាំចេញទៅកាន់ប្រទេសទីបី។
ប្រទេសហ្វីលីពីន និងឥណ្ឌូណេស៊ីក៏បានទិញមីស៊ីលនេះរួចហើយដែរ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ ស្ពុតនីក)





