ឥណ្ឌូណេស៊ីពិចារណាទៅលើការនាំចូលឧស្ម័នធម្មជាតិរាវរបស់រុស្ស៊ី
AKP ភ្នំពេញ ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៦ -- បន្ទាប់ពីឈានដល់កិច្ចព្រមព្រៀង ស្តីពីការផ្គត់ផ្គង់ប្រេងចំនួន ១៥០លានបារ៉ែលពីប្រទេសរុស្ស៊ីប្រទេសឥណ្ឌូណេស៊ីក៏កំពុងពិចារណាចំពោះការនាំចូលឧស្ម័នធម្មជាតិរាវ(LNG) ពីប្រទេសរុស្ស៊ីផងដែរ។ នេះបើយោងតាមរដ្ឋមន្ត្រីក្រសួងថាមពលនិងធនធានរ៉ែរបស់ឥណ្ឌូណេស៊ី លោក បាលីល ឡាហាដាលីយ៉ា។
លោករដ្ឋមន្ត្រីបានប្រាប់អ្នកសារព័ត៌មាននៅទីក្រុងហ្សាកាតាថា«ទាក់ទងនឹងប្រេង កិច្ចព្រមព្រៀងនេះមានរួចហើយ។ ចំពោះឧស្ម័នធម្មជាតិរាវ (LNG) គឺមានសក្តានុពល»។
យោងតាមរូបលោក បានឱ្យដឹងថា ប្រទេសឥណ្ឌូណេស៊ីបច្ចុប្បន្នកំពុងផ្តោតជាចម្បងទៅលើការធានាស្ថិរភាពនៃការផ្គត់ផ្គង់ថាមពលជាតិក្នុងអំឡុងពេលវិបត្តិដ៏អូសបន្លាយនៅមជ្ឈិមបូព៌ា និងការគំរាមកំហែងកាន់តែខ្លាំងឡើងចំពោះខ្សែសង្វាក់ផ្គត់ផ្គង់សកលលោក។
នៅពេលមុននេះ លោក ឡាហាដាលីយ៉ា បាននិយាយថា ប្រេងរបស់រុស្ស៊ីនឹងមកដល់ប្រទេសឥណ្ឌូណេស៊ីក្នុងពេលឆាប់ៗនេះ ក្រោមកិច្ចព្រមព្រៀងដែលសម្រេចបានបន្ទាប់ពីកិច្ចចរចារវាងប្រធានាធិបតីឥណ្ឌូណេស៊ីលោក ប្រាបូវ៉ូ ស៊ូប៊ីយ៉ាន់តូ (Prabowo Subianto) និងប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន (Vladimir Putin)។ បរិមាណសរុបនៃការផ្គត់ផ្គង់នឹងមានចំនួន ១៥០លានបារ៉ែល៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ ស្ពុតនីក)





