ការប្រកួតបាល់ទាត់មិត្តភាព អបអរសាទរខួបលើកទី៧០ នៃទំនាក់ទំនងការទូតរវាងរុស្ស៊ី និងកម្ពុជា
AKP ភ្នំពេញ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ --










ស្ថានទូតរុស្ស៊ី ប្រចាំនៅកម្ពុជា សហការជាមួយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ រៀបចំការប្រកួតបាល់ទាត់មិត្តភាព អបអរសាទរខួបលើកទី៧០ នៃទំនាក់ទំនងការទូតរវាងសហព័ន្ធរុស្ស៊ី និងព្រះរាជាណាចក្រកម្ពុជា នាលា្ងចទី៣០ ខែមេសា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលកីឡា Sephora រាជធានីភ្នំពេញ ក្រោមអធិបតីឯកឧត្តម មាស គឹមហេង រដ្ឋលេខាធិការ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តម Anatoly Borovik ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសហព័ន្ធរុស្ស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា។
រូបថត៖ សិរី ឧត្តម





