ឯកឧត្ដម សាយ សំអាល់ ចុះពិនិត្យវឌ្ឍនភាពគម្រោងសាងសង់ផ្លូវប្របឆ្នេរ ក្នុងស្រុកស្ទឹងហាវ
AKP ខេត្តព្រះសីហនុ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦-- ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ និងឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងប្រតិភូ ចុះពិនិត្យវឌ្ឍន ភាពផ្លូវសាធារណៈស្របនឹងសមុទ្រស្ថិតនៅភូមិឫទ្ធី១ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦។

ការចុះពិនិត្យវឌ្ឍនភាពឈូសឆាយបើកតម្រាយផ្លូវថ្មីចំនួន ១ខ្សែ ប្រវែង ៣.៧០០ ម៉ែត្រ ទទឹង ២០ ម៉ែត្រ និងរក្សាទុកចំណីផ្លូវម្ខាងៗ ១០ម៉ែត្រ (សរុបទំទឹងផ្លូវ ៤០ម៉ែត្រ) និងខ្សែទី២ ប្រវែង ៨៧០ម៉ែត្រ សរុបមានប្រវែង ៤ ៥៧០ ម៉ែត្រ ដែលមានទីតាំងស្ថិតនៅភូមិឫទ្ធី១ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសី ហនុ ផ្លូវមួយខ្សែនេះតភ្ជាប់ពីខេត្តព្រះសី ហនុ ជាប់នឹងព្រំប្រទល់ភូមិព្រែកស្វាយ ស្រុកស្រែអំបិល ខេត្តកោះ ។ 
ក្នុងឪកាសចុះពិនិត្យមើលវឌ្ឍនភាពផ្លូវប្របឆ្នេរ ឯកឧត្តម សាយ សំអាល់ បានធ្វើការណែនាំដល់ក្រុមការងារបច្ចេកសិក្សាធ្វើស្ពានឆ្លងដៃព្រែកដែលមានប្រវែង ៩០ម៉ែត្រ ដើម្បីតភ្ជាប់ពីខេត្តព្រះសីហនុ ទៅស្រុកស្រែអំបិល ខេត្ត កោះកុង ដើម្បីងាយស្រួលក្នុងការធ្វើចរាចរណ៍ឆ្លងកាត់កាន់តែមានភាពងាយស្រួល សម្រាប់អ្នកធ្វើដំណើរ ហើយក៏ជាផ្លូវថ្មីមួយតភ្ជាប់ពីខេត្តព្រះសីហនុ ទៅ កាន់ខេត្តកោះកុង ចំណេញពេល វេលាក្នុងការធ្វើដំណើរ។ 
សូមរម្លឹកថា ផ្លូវប្របឆ្នេរសមុទ្រក្នុងខេត្តព្រះសីហនុ មានប្រវែងសរុបចំនួន ៣២គីឡូម៉ែត្រ ៕

ដោយ៖ ងូ សុមុនី





