ភ្ញៀវទេសចរជាង ៤០០នាក់ ទស្សនកិច្ចព្រះរាជាណាចក្រកម្ពុជា តាមច្រកកំពង់ផែសមុទ្រ
AKP ខេត្តព្រះសីហនុ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦-- ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ នាវាទេសចរណ៍បរទេសមួយគ្រឿងមាន ឈ្មោះ SEVEN SEAS NAVIGATOR បាននាំភ្ញៀវទេសចរបរទេសចម្រុះជាតិ សាសន៍ជាង ៤០០នាក់ បានចូលសំចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដើ ម្បីធ្វើទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជារយពេល ១ថ្ងៃ ។

ការចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ មានការទទួលស្វាគមន៍នៅកំពង់ផែដោយលោក សាមុត សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ និងសហការី ។

តាមការឪ្យដឹងពីមន្ត្រីនគរបាលអន្តោប្រវេសន៍្ត ច្រកទ្វាអន្តរជាតិកំពង់ផែស្វយ័ តក្រុងព្រះសីហនុ បានឪ្យដឹងថា នាវាទេសចរណ៍ SEVEN SEAS NAVIGATOR មានសញ្ជាតិ BAHAMAS មានបណ្តោយ ១៧២.៥៣ម៉ែត្រ ទទឹង ២៤.៨ម៉ែត្រ ជំរៅទឹក ៧ម៉ែត្រ បាននាំភ្ញៀវទេសចរបរទេសចម្រុះជាតិសាសន៍ចំនួន ៤១៣នាក់ ស្រី ២១៣នាក់ ស្មើនឹង ២៤សញ្ជាតិ និងមាននាវិកសរុបចំនួន ៣៧២នាក់ ស្រី ៨០នាក់ ស្មើនឹង ៣៩សញ្ជាតិ។ 
នាវាទេសចរណ៍ SEVEN SEAS NAVIGATOR បានធ្វើដំណើរចាកចេញពីប្រទេសវៀតណាម ចូលសំចតនៅកំពង់ផែស្វយ័តក្រុងព្រះសី ហនុ កាលពីវេលាម៉ោង៧ ព្រឹកថ្ងៃទី៣០ ខែមេសា ២០២៦ នាវានេះមានគម្រោងចាកចេញពីកំពង់ផែស្វយ័តក្រុងព្រះសី ហនុ នៅវេលាម៉ោង១៦ ថ្ងៃដដែលឆ្ពោះទៅកាន់ប្រទេសថៃ ។

ភ្ញៀវទេសចរដែលធ្វើដំណើតាមនាវា SEVEN SEAS NAVIGATOR មានសញ្ជាតិច្រើនជាងគេ USA ចំនួន ២៦២នាក់ ស្រី ១៣៨នាក់។
ភ្ញៀវទេសចរបរទេសចូលក្នុងប្រទេសកម្ពុជា បន្តដំណើចេញទៅខេត្តសៀម រាបមានចំនួន ១នាក់ មាន ១សញ្ជាតិ និងភ្ញៀវទេសចរមកពីខេត្តសៀមរាប ចេញតាមនាវាមានចំនួន ១៦នាក់ ស្រី ៨នាក់ ស្មើ ៣សញ្ជាតិ។ 
ក្នុងការចូលសំុចតរបស់នាវាទេសចរណ៍បរទេសនៅកំពង់ផែស្វយ័តអន្តរជាតិក្រុងព្រះសីហនុ មន្ត្រីអន្តោប្រវេសន្ត៍នៃកំពង់ផែស្វ័យ័ត បានយកចិត្តទុកដាក់ក្នុងការសម្របសម្រួលបែបបទជូនភ្ញៀវបានលឿន ឆាប់រហ័ស ដើម្បីឪ្យភ្ញៀវទេសចរមានពេលវេលាក្នុងការធ្វើដំណើទស្សនកិច្ចនៅលើទឹកដីខេត្តតំបន់ឆ្នេរ នៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសដំណើកម្សាន្តនៅក្នុងខេត្តព្រះសីហនុ។

ចំពោះទីតាំងសម្រាប់ភ្ញៀវទេសចរធ្វើដំណើរកម្សាន្តមានដូចជា ភូមិអ្នកនេសាទទំនប់រលក ទីប្រជុំជនផ្សារ តំបន់ឆ្នេរសមុទ្រដ៏ស្រស់ស្អាត រូបសំ ណាកក្នុងក្រុង តំបន់ទេសចរណ៍វប្បធម៌មានដូចជា វត្តអារាមនានាក្នុងក្រុង ខេត្តព្រះសីហនុ ។ សូមរម្លឹកថា កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ ក៏មាននាវាទេសចរណ៍បរទេសចំនួន ១គ្រឿង បាននាំភ្ញៀវទេសចរចម្រុះជាតិសាសន៍ជាង ៨០០ នាក់ ចូលចតធ្វើទស្សនកិច្ចនៅខេត្តព្រះសីហនុចំនួនពីរថ្ងៃ គឺថ្ងៃទី២៩ និង៣០ខែមេសា ឆ្នាំ២០២៦ ៕
ដោយ៖ ងូ សុមុនី





