សៅលិង ល្បុក្កតោ ជួបគ្នានៅអង្គរ រួមចំណែកផ្សព្វផ្សាយទេសចរណ៍កម្ពុជា
AKP សៀមរាប ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦--ប្រទេសកម្ពុជា និងចិន បានប្រារព្វព្រឹត្តិការណ៍ មហោស្រពក្បាច់គុនចម្រុះ កម្ពុជា-ចិន(Cambodia-China Martial Arts Performance) នៅបរិវេណខាងជើងប្រាសាទបាយ័ន ខេត្ត សៀមរាប នាព្រឹកថ្ងៃទី៣០ ខែមេសាឆ្នាំ២០២៦។

ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេ សចរណ៍ បានមានប្រសាសន៍ថា ព្រឹត្តិការណ៍នេះ គឺធ្វើឡើង ដើម្បីអបអរសាទរ «ឆ្នាំទេសចរណ៍កម្ពុជា-ចិន» ក៏ដូចជា ការអបអរសាទរខួបលើកទី៦៨ឆ្នាំ នៃការបង្កើតចំណងការទូតរវាងប្រទេសកម្ពុជា-ចិន ដែលបានប្រព្រឹត្តទៅក្នុងបរិការណ៍ ដែលទំនាក់ទំនងកម្ពុជា-ចិន កំពុងត្រូវបានពង្រឹង ពង្រីក ពូនជ្រំ និងធ្វើឱ្យស៊ីជម្រៅថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះរវាងប្រទេសទាំងពីរ រួមទាំងកិច្ចសហប្រតិបត្តិការផ្នែកទេសចរណ៍។ព្រឹត្តិការណ៍នេះ មានក្រុម ព្រះសង្ឃសៅលីងដ៏ ល្បីល្បាញក្នុងក្រុងតឹងហ្នឹង ខេត្តហឺណាន ជាមួយថាយជី និងកុងហ្វូ នៃប្រទេសចិន មកជួបជាមួយគុនល្បុក្កតោ យុទ្ធគុនខម និងប្រដាល់ខ្មែរ ដែលអាចនិយាយបានថា «និស្ស័យក្បាច់គុនល្បុក្កតោ-សៅលីង វិលវិញជួបគ្នានៅមុខអង្គរ»។ ហើយព្រឹត្តិការនេះ និងរួមចំណែកផ្សព្វផ្សាយគោលដៅទេសចរណ៍ និងវប្បធម៌រួមគ្នា ដើម្បីទាក់ទាញអ្នកទេសចរចិន និងអន្តរជាតិមកទស្សនាឈ្វេងយល់ និងទទួលនួវបទពិសោធន៍ ពីប្រទេសកម្ពុជាកាន់តែច្រើន ជាពិសេសអំពីសក្តានុពលទេសចរ ណ៍ វប្បធម៌ អរិយធម៌ និងទំនៀមទម្លាប់ប្រជាជនកម្ពុជាដែលមានអាយុកាលយូរលង់ណាស់មកហើយ។

ជាមួយគ្នានេះ រាជរដ្ឋាភិបាលកម្ពុជា ក៏បានសម្រេច ផ្តល់ការលើកលែងទិដ្ឋាការដល់ប្រជាពលរដ្ឋចិន ដែលធ្វើដំណើរមកកាន់ប្រទេសកម្ពុជា ដោយអាចស្នាក់នៅកម្ពុជាបានចំនួន១៤ថ្ងៃ ក្នុងដំណាក់កាល សាកល្បងដំបូង ដែលមានរយៈពេល ៤ខែ គិតចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០ ២៦ (ពោលនៅក្នុងអំឡុង ពេលនៃរដូវកាលបៃតងដ៏ស្រស់ស្អាតនៅកម្ពុជា)។ហើយនៅក្នុងរយៈពេល៤ខែខាងលើ ប្រជាជនចិន ទាំងអស់ដែលកាន់លិខិត ឆ្លងដែនសញ្ជាតិចិន អាចធ្វើដំណើរមកកម្ពុជា ដោយពុំមានការស្នើសុំទិដ្ឋាការជាមុន និងពុំមានបង់កម្រៃ អ្វីឡើយ គឺតម្រូវឱ្យបំពេញត្រឹមតែ E-arrival card ប៉ុណ្ណោះ។

ព្រះតេជគុណ ស៊ី យ៉ាន ស៊ូ ព្រះចៅអធិការមជ្ឍមណ្ឌលវប្បធម៌ វត្តសៅលិងប្រចាំកម្ពុជា បានសង្ឃដីកាថា ពេលបាននៅឈរនៅមុខប្រាសាទអង្គរវត្ត ដែលត្រូវបានគេចាត់ទុកថាជា"អច្ឆរិយវត្ថុទាំងបួននៃទិសខាងកើត” នេះ ធ្វើឱ្យព្រះតេជគុណមានអារម្មណ៍រំភើបរីករាយយ៉ាងខ្លាំង។វាមិនត្រឹមតែជាមោទនភាពរបស់ប្រជាជនកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែម ទាំងជាកំណប់ទ្រព្យនៃអរិយធម៌មនុស្សជាតិ ដែលបាន ផ្តល់សក្ខីភាពនិងជំនឿរាប់ពាន់ឆ្នាំដល់ប្រជាជនខ្មែរ។

ព្រះតេជគុណបន្តថា ការជួបជុំគ្នារវាងក្បាច់គុនសៅលីង ដែលមានប្រវត្តិដ៏យូរលង់ និងក្បាច់គុនខ្មែរជាម្ចាស់ផ្ទះនាពេលនេះ គឺជារូបភាព ដ៏រស់រវើកនៃការផ្លាស់ប្តូរមិត្តភាពតាមរយៈក្បាច់គុន និងការភ្ជាប់ចិត្តតាមរយៈវប្បធម៌រវាងកម្ពុជា និងចិន ដែលជាទេសភាពវប្បធម៌ដ៏ភ្លឺស្វាងមួយនៅក្នុងឆ្នាំ ទេសចរណ៍កម្ពុជា -ចិន ២០២៦។

ព្រះតេជគុណ ស៊ី យ៉ាន ស៊ូ បន្តថា ព្រឹត្តិការណ៍នេះ បានរំលឹកដល់អតីតកាល មិត្តភាពរវាងកម្ពុជា-ចិន គឺរឹងមាំដូច សំណង់ថ្ម នៃប្រាសាទអង្គរវត្តចាប់តាំងពីការរួមផ្សំនៃពុទ្ធសាសនា រហូតដល់ការកសាង "សហគមន៍ជោគវាសនារួម កម្ពុជា-ចិន” មិត្តភាពរបស់ប្រជាជនទាំងពីរប្រទេសបាន ឆ្លងកាត់រាប់ពាន់ឆ្នាំ ហើយកាន់តែថ្មីថ្មោងឡើង។ ការចាប់ផ្តើមឆ្នាំទេសចរណ៍កម្ពុជា- ចិន ២០២៦ បានបង្កើតវេទិកា ដ៏ធំទូលា យមួយសម្រាប់ការផ្លាស់ប្តូររវាងប្រជាជន ការផ្លាស់ប្តូរវប្បធម៌ទេសចរណ៍"ក្បាច់គុនហឺណាន”។

ក្នុងចំណោមប្រទេសចំនួន៥៦ ដែលបានចូលរួមប្រកួតប្រជែងទូទាំងពិភពលោក កម្ពុជាបានលេចធ្លោជាងគេ។ នៅមុខច្រកទ្វារវត្តសៅលីង ការសម្តែងរួមគ្នាប្រកបដោយ ភាពទាក់ទាញរវាងក្បាច់ គុនសៅលីង និងក្បាច់គុនខ្មែរ បានបង្កើតឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងក្លា និងការ ឆ្លើយតបប្រកបដោយភាពកក់ក្តៅ ដោយចំនួនអ្នកអាន៕

ដោយ៖ ឃុត សៅ





