រូបសំណាកនាគព័ន្ធថ្នី សាងអំពីស្ពាន់សុទ្ធ ទំងន់ ៨តោន កម្ពស់ ១០ម៉ែត្រ ត្រូវបានធ្វើពិធីបញ្ចុះបឋមសិលាដំឡើងជាថ្មី នាព្រឹកនេះ
AKP កំពង់ចាម ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦--រូបសំណាកនាគព័ន្ធថ្នី សាងសង់អំពីស្ពាន់សុទ្ធ ទំងន់ ៨តោន កម្ពស់ ១០ម៉ែត្រ (បូកទាំងជើងទម្រ ៣ម៉ែត្រ ក្រោមគំនិតផ្តួចផ្តើមកសាងដោយ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាល ខេត្តកំពង់ចាមនៅចំណុចរង្វង់មូលនាគព័ន្ធចាស់ (ទល់មុខក្លោងទ្វារចូល វត្តប្រាសាទនគរបានជ័យ) ស្ថិតនៅភូមិនគរបាជ័យ ស្រុកកំពង់សៀម ខេត្តកំពង់ចាម ត្រូវបានធ្វើពិធីបញ្ចុះបឋមសិលា ក្រុងពាលីតម្លើងជាថ្មី ដោយ រៀបចំពិធីកាត់ឫសសីមា បញ្ចុះបឋមសិលាតម្លើង និងស្រោចស្រង់បើកព្រះនេត្រនាគ នាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦នេះ ក្រោមអធិបតីភាព របស់ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ក្រោមការចូលរួមពីលោកជំទាវថ្នាក់ដឹកនាំខេត្ត និងលោក លោកស្រី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត។ 
រូបសំណាកនាគព័ន្ធនេះ គឺជាសំណង់ប្រវត្តិសាស្ត្រ ដែលតំណាងឲ្យអត្តសញ្ញាណរបស់ខេត្តកំពង់ចាម ។រូបសំណាកនាគព័ន្ធថ្មីនេះ បានសាងសង់នៅលើបណ្ដោយផ្លូវជាតិលេខ ៧ ស្ថិតនៅចំណុចទល់មុខក្លោងទ្វារចូល វត្តប្រាសាទនគរបានជ័យ ក្នុងភូមិនគរបាជ័យ ស្រុកកំពង់សៀម ដែលបានកសាងតាមរចនាបថ និងទម្រង់បែបបត់ ទម្រង់រចនាបថចាស់ទាំងស្រុង ដោយគ្រាន់តែប្តូពីរូបចាស់កសាងឡើងដោយស៊ីម៉ង់ត៍ មកថ្មី សាងសង់អំពីស្ពាន់សុទ្ធមានទម្ងន់៨០តោន និងមាន កម្ពស់១០ម៉ែត្ររួមនឹងទម្រ៣ម៉ែត្រ ដែលមានទំហំ ១៧ម៉ែត្រ×១៧ម៉ែត្រ ៕



ដោយ ឆាយ ម៉ុត





