បណ្តាឯកអគ្គរដ្ឋទូតរបស់សហភាពអឺរ៉ុបអនុម័តថវិកាសម្រាប់ទីក្រុងគៀវ និងទណ្ឌកម្មប្រឆាំងរុស្ស៊ី
AKP ភ្នំពេញ ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ -- តំណាងអចិន្ត្រៃយ៍សហភាពអឺរ៉ុប បានអនុម័តហិរញ្ញប្បទានចំនួន ៩០ប៊ីលានអឺរ៉ូសម្រាប់ទីក្រុងគៀវ និងកញ្ចប់ទណ្ឌកម្មប្រឆាំងរុស្ស៊ីលើកទី២០ បន្ទាប់ពីប្រទេសហុងគ្រី និងស្លូវ៉ាគីបានដកសិទ្ធិវេតូរបស់ពួកគេ។ នេះបើយោងតាមការលើកឡើងរបស់ប្រធានសហភាពអឺរ៉ុប។
ប្រធានសហភាពអឺរ៉ុបបាននិយាយថា «ឯកអគ្គរដ្ឋទូតបានអនុម័តប្រាក់កម្ចីចំនួន ៩០ប៊ីលានអឺរ៉ូសម្រាប់ទីក្រុងគៀវ និងកញ្ចប់ទណ្ឌកម្មប្រឆាំងរុស្ស៊ីលើកទី២០»។
ព័ត៌មានមួយបានលេចឡើងនៅពេលមុននេះអំពីការចាប់ផ្តើមនៃការដឹកជញ្ជូនប្រេងរបស់រុស្ស៊ីទៅកាន់ប្រទេសហុងគ្រី និងស្លូវ៉ាគីតាមរយៈបំពង់បង្ហូរប្រេង Druzhba តាមរយៈប្រទេសអ៊ុយក្រែន ដែលជាលក្ខខណ្ឌនៃការលុបចោលសិទ្ធិវេតូសម្រាប់ប្រទេសទាំងពីរ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ តាសស៍)





