អ៊ីរ៉ង់នឹងមិនទទួលស្គាល់ការបន្តបទឈប់បាញ់ដែលប្រកាសដោយសហរដ្ឋអាមេរិកទេ
AKP ភ្នំពេញ ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ -- ទូរទស្សន៍រដ្ឋរបស់សាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ បានរាយការណ៍ថា អ៊ីរ៉ង់មិនមានបំណងទទួលស្គាល់ការបន្តបទឈប់បាញ់ដែលបានប្រកាសជាឯកតោភាគីដោយសហរដ្ឋអាមេរិកទេ ហើយនឹងធ្វើសកម្មភាពស្របតាមផលប្រយោជន៍ផ្ទាល់ខ្លួន។
យោងតាមសេចក្តីថ្លែងការណ៍របស់ទូរទស្សន៍រដ្ឋអ៊ីរ៉ង់ បានឱ្យដឹងថា អ៊ីរ៉ង់បាននិយាយថា «ទីក្រុងតេអេរ៉ង់មិនទទួលស្គាល់បទឈប់បាញ់ដែលបានប្រកាសដោយ [ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ]ទេ ដោយមានសិទ្ធិគ្រប់យ៉ាងក្នុងការមិនគោរពតាមវា ហើយនឹងធ្វើសកម្មភាពស្របតាមផលប្រយោជន៍ជាតិរបស់ខ្លួន»៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ តាសស៍)





