លោកស្រី អាត ស្រីមុំ ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ និងរកដំណោះស្រាយនូវ បញ្ហាប្រឈមនានា ដើម្បីបង្កើនប្រសិទ្ធភាពបម្រើសេវាជូនប្រជាពលរដ្ឋ
AKP ឧត្តរមានជ័យ ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦-- លោកស្រី អាត ស្រីមុំ ប្រធានក្រុមប្រឹក្សាក្រុងសំរោង និងជាអនុប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះជួយក្រុងសំរោង បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារអនុវត្តន៍ នៅមូលដ្ឋានកាលពីរសៀលថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ ដោយមានការចូលរួមពីលោក លោកស្រីអភិបាលរងក្រុងមន្ត្រីរាជការ និងសង្កាត់ទាំងប្រាំ មន្ត្រីពាក់ព័ន្ធជាច្រើនរូប។

លោកស្រី អាត ស្រីមុំ បានលើកឡើងថា ការតាមដាន និងវាយតម្លៃការងារជាប្រចាំ គឺជាគន្លឹះដ៏សំខាន់ក្នុងការស្វែងរកដំណោះស្រាយ និងពង្រឹងគុណភាពការងារនៅថ្នាក់មូល ដ្ឋានឱ្យកាន់តែល្អប្រសើរ។ គោលបំណងសំខាន់ៗនៃកិច្ចប្រជុំដើម្បីស្ដាប់របាយការណ៍មន្ត្រី អនុវត្តន៍ការងារតាមផ្នែកនីមួយៗបានធ្វើរបាយការណ៍អំពីវឌ្ឍនភាព និងលទ្ធផលការងារ ដែលសម្រេចបានក្នុងរយៈពេលកន្លងមក។ លោកស្រីប្រធានក្រុមប្រឹក្សា បានបន្តថា ការផ្ដល់ឱកាសឱ្យមន្ត្រីបានលើកឡើងនូវបញ្ហាប្រឈមជាក់ស្ដែង សំណើ និងសំណូមពរនានា ដែលបានជួបប្រទះក្នុងអំឡុងពេលបំពេញភារកិច្ចបម្រើប្រជាពលរដ្ឋប្រចាំថ្ងៃ។

លោកស្រី ក៏បានកោតសរសើរដល់មន្ត្រីទាំងអស់ដែលបានខិតខំប្រឹងប្រែងបំពេញ ការងារ និងបានផ្ដាំផ្ញើឱ្យបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការដោះស្រាយរាល់កង្វល់របស់ប្រជា ពលរដ្ឋក្នុងមូលដ្ឋាន ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល៕

ដោយ ទិត ស្រ៊





