សាកសពជនអន្តោប្រវេសន៍ចំនួន ១៧នាក់ត្រូវបានរកឃើញនៅភាគខាងលិចប្រទេសលីប៊ី
AKP ភ្នំពេញ ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦ -- មជ្ឈមណ្ឌលសង្គ្រោះបន្ទាន់ និងគាំទ្រវេជ្ជសាស្ត្ររបស់ប្រទេសលីប៊ីបាននិយាយថា ខ្លួនបានទាញយកសាកសពជនអន្តោប្រវេសន៍មិនប្រក្រតីចំនួន ១៧នាក់ពីឆ្នេរសមុទ្រនៃទីក្រុងវ៉ារ៉ា ភាគខាងលិច និងតំបន់ក្បែរៗនោះ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ មជ្ឈមណ្ឌលបាននិយាយថាក្នុងចំណោមសាកសពទាំងនោះ មានសាកសពចំនួន ១៤នាក់ត្រូវបានបញ្ចុះស្របតាមនីតិវិធីដែលបានអនុម័ត។
ប្រទេសលីប៊ីគឺជាចំណុចឆ្លងកាត់ដ៏សំខាន់សម្រាប់ជនអន្តោប្រវេសន៍មិនប្រក្រតី ដោយសារតែទីតាំងភូមិសាស្ត្ររបស់ខ្លួននៅជិតទ្វីបអឺរ៉ុប និងឆ្នេរសមុទ្រមេឌីទែរ៉ាណេដ៏វែងរបស់ខ្លួន។
ទីក្រុងវ៉ារ៉ា ដែលជាទីក្រុងឆ្នេរសមុទ្រមួយនៅភាគខាងលិចប្រទេសលីប៊ី មានចម្ងាយប្រហែល ១២០គីឡូម៉ែត្រពីទីក្រុងទ្រីប៉ូលី និងនៅជិតប្រទេសទុយនេស៊ី ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះបានក្លាយជាចំណុចចេញដំណើរដ៏សំខាន់សម្រាប់ជនអន្តោប្រវេសន៍មិនប្រក្រតីទៅកាន់ទ្វីបអឺរ៉ុបជាពិសេសប្រទេសអ៊ីតាលី៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





