ព្រះរាជពិធី សាង-ផ្សឹកវេលុកចេតិយ និងព្រះរាជពិធីទទួលទេវតាឆ្នាំថ្មី នៅព្រះបរមរាជវាំង
AKP ភ្នំពេញ ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦—









សម្តេចរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងសមាជិកព្រឹទ្ធសភា ព្រះស្ថាបនិកមូលនិធិមុទិតា និងស្តេចក្រុមឃុន នរោត្តម ប្រីយសោភ័ណ្ឌ យាងជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ស្តេចយាងព្រះរាជពិធី សាង-ផ្សឹកវេលុកចេតិយ និងព្រះរាជពិធីទទួលទេវតាឆ្នាំថ្មី ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ នៅក្នុងបរិវេណព្រះឧបោសថរតនារាមព្រះវិហារព្រះកែវមរកត និងក្នុងព្រះទីនាំងទេវាវិនិច្ឆ័យ ព្រះបរមរាជវាំង ដោយអញ្ជើញអមព្រះរាជដំណើរដោយសម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង នៅថ្ងៃ១៦ ខែមេសា ឆ្នាំ២០២៦។
រូបថត៖ ក្រសួងព្រះបរមរាជវាំង





