នំបញ្ចុក នៅតែពេញនិយម ក្នុងចំណោមប្រជាពលរដ្ឋ
AKP ភ្នំពេញ ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦--







ទិដ្ឋភាពប្រជាពលរដ្ឋកំពុងហូបនំបញ្ចុក នៅភូមិវប្បធម៌នគរសង្ក្រាន្ត ក្នុងថ្ងៃទី១ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ដែលជាថ្ងៃមហាសង្ក្រាន្ត។
សូមបញ្ជាក់ផងដែរថា នំបញ្ចុក ជាអាហារប្រពៃណីរបស់ខ្មែរ ដែលមានប្រវត្តិយូរលង់ណាស់មកហើយ។ យោងតាមថ្នាក់ដឹកនាំក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ធ្លាប់បានឱ្យដឹងថា ក្រសួងកំពុងរៀបចំឯកសារដើម្បីស្នើសុំចុះបញ្ជី «នំបញ្ចុក» ជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការ UNESCO។
រូបថត៖ គល់ រ៉េននី





