ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញជាអធិបតីពិធីប្រុងពលី និងទទួលទេវតាឆ្នាំថ្មី
AKP ភ្នំពេញ ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦—









ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) អញ្ជើញជាអធិបតីពិធីប្រុងពលី និងពិធីទទួលទេវតាឆ្នាំថ្មី ឆ្នាំមមី អដ្ឋស័ក ដែលនឹងឈានចូលមកដល់ហើយ ថ្ងៃអង្គារ ១២រោច ខែចេត្រ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ១០:៤៨ នាទីព្រឹកនេះ។
ទេវតាឆ្នាំថ្មី ព្រះនាម រាក្យសាទេវី ជារាជបុត្រីទី ៣ នៃកបិលមហាព្រហ្ម គង់នៅចាតុម្មហារាជិកា ទ្រង់អម្ពរពណ៌ខ្មៅ លម្អនៅព្រះកាណ៌ដោយសៀតឈូក អភរណៈ កែវមនោរា ភក្សាហារទ្រង់សោយលោ*ហិ*ត (ឈា*ម) ព្រះហស្តស្តាំទ្រង់ធ្នូ ព្រះហស្តឆ្វេងទ្រង់ត្រីសូល៌ ទ្រង់គង់ឈរបើកព្រះនេត្រលើខ្នងមនោម័យ (សេះ) ជាមគ្គពាហនៈ ។
រូបថត៖ ក្រុមការងារ AKP





