AKP ភ្នំពេញ ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៦--





ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ អញ្ជើញចូលរួមកិច្ចប្រជុំពិសេសរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី២ ស្តីពីស្ថានការណ៍នៅមជ្ឈិមបូព៌ា តាមប្រព័ន្ធវីដេអូ នារសៀលថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៦។
កិច្ចប្រជុំបានស្វាគមន៍ចំពោះសេចក្តីប្រកាសបទឈប់បាញ់បណ្តោះអាសន្ន និងបានពិភាក្សាអំពីផលបច្ច័យ ដែលបង្កឡើងដោយជម្លោះនៅមជ្ឈិមបូព៌ា ជាពិសេសផលប៉ះពាល់លើសន្តិសុខថាមពល និងស្បៀងអាហារ ខ្សែច្រវាក់ផ្គត់ផ្គង់ និងផ្លូវដឹកជញ្ជូន ព្រមទាំងលទ្ធភាពនៃដំណោះស្រាយចំពោះមុខ។
រូបថត៖ ក្រសួងការបរទេស