អ្នកនាំពាក្យវិមានក្រឹមឡាំង៖ រុស្ស៊ីស្វែងរកសន្តិភាពប្រកបដោយចីរភាពនៅក្នុងជម្លោះអ៊ុយក្រែន
AKP ភ្នំពេញ ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៦ -- អ្នកនាំពាក្យវិមានក្រឹមឡាំងលោក ឌីមីទ្រី ប៉េសកូវ (Dmitry Peskov) បានប្រាប់អ្នកសារព័ត៌មានទូរទស្សន៍ Pavel Zarubin ថា ប្រទេសរុស្ស៊ីស្វែងរកសន្តិភាពប្រកបដោយចីរភាពនៅក្នុងជម្លោះអ៊ុយក្រែន។
លោកបានសង្កត់ធ្ងន់ថា «យើងចង់បានសន្តិភាពប្រកបដោយចីរភាពហើយសន្តិភាពប្រកបដោយចីរភាពនេះអាចត្រូវបានបង្កើតឡើងនៅពេលដែលយើងធានាផលប្រយោជន៍របស់យើង និងសម្រេចបាននូវគោលដៅដែលយើងបានកំណត់កាលពីដើមដំបូង។ វាអាចធ្វើបានតាំងពីថ្ងៃនេះតទៅប្រសិនបើលោក ហ្សេលេនស្គី (Zelensky) បានធ្វើការសម្រេចចិត្តជាចាំបាច់»។ លោក ប៉េសកូវ បានបន្ថែមថា «ដរាបណាការសម្រេចចិត្តទាំងនេះត្រូវបានធ្វើឡើង ស្ថានភាពនឹងវិលត្រឡប់ទៅរកផ្លូវសន្តិភាពវិញ»។
លោកបានសង្កត់ធ្ងន់ថា ប្រទេសរុស្ស៊ីនឹងបន្តប្រតិបត្តិការយោធាពិសេសរបស់ខ្លួនរហូតដល់លោក ហ្សេលេនស្គី បានធ្វើការសម្រេចចិត្តទាំងនោះ។
អ្នកនាំពាក្យវិមានក្រឹមឡាំងបានកត់សម្គាល់ថា «ដំណើរការ[អ៊ុយក្រែន] បច្ចុប្បន្ន ត្រូវបានផ្អាក។ យើងយល់ពីរឿងនេះ ពីព្រោះសហសេវិកសហរដ្ឋអាមេរិករបស់យើងរវល់ខ្លាំងណាស់»៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ តាសស៍)





