AKP ភ្នំពេញ ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៦ --






ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ អនុញ្ញាតជូន វរសេនីយ៍ឯក Kyle Saltzman អនុព័ន្ធយោធាអាមេរិក ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងជូនពរក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ នាថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៦ នៅទីស្តីក្រសួងការពារជាតិ។
រូបថត៖ ក្រសួងការពារជាតិ