បើកកិច្ចប្រជុំផ្សព្វផ្សាយលទ្ធផលការងារត្រីមាសទី១ និងលើកទិសដៅការងារត្រីមាសទី២ឆ្នាំ២០២៦ផ្សព្វផ្សាយផែនការការពារសន្តិសុខសុវត្ថិភាពក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
AKP កំពង់ធំ ថ្ងៃទី០៩ ខែមេសាឆ្នាំ២០២៦--លោកឧត្តមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត កំពង់ធំអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការពីលទ្ធផលការងារត្រីមាសទី១និងលើកទិសដៅការងារត្រីមាសទី២ ឆ្នាំ២០២៦ ផ្សព្វផ្សាយផែនការការពារសន្តិសុខ សុវត្ថិភាពក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងផ្សព្វផ្សាយផែនការការពារសន្តិសុខ សុវត្ថិភាពព្រឹត្តិការណ៍សង្រ្គាន្តកំពង់ធំឆ្នាំ២០២៦នៅសាលប្រជុំកងរាជហត្ថខេត្តកំពង់ធំកាលពីថ្ងៃទី០៨ខែមេសាឆ្នាំ២០១៦ដោយមានចូលរួមពីលោក លោកស្រី មេបញ្ជាការរងខេត្ត នាយសេនា ធិការរង ប្រធាន-អនុប្រធានមន្ទីរទាំង៧ នាយការិយាល័យចំណុះមន្ទីរទាំងអស់នាយការិយាល័យចំណុះមេបញ្ជាការ មេបញ្ជាការកងរាជអា វុធហត្ថ មូលដ្ឋានក្រុង-ស្រុកទាំង៩ ប្រធានអង្គភាពទាំង២ មេបញ្ជាការកងអនុ សេនាធំចល័តផងដែរ។

លោកឧត្តមសេនីយ៍ត្រីមាស យ៉តបានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់នាយ ទាហាន នាយទាហានរងនិងពលទា ហាន នៃកងរាជអាវុធហត្ថកំពង់ធំទាំងអស់យកទៅអនុវត្តក្នុងការការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ និងសម្រួលចរាចរណ៍ ក្នុងកម្មវិធី ព្រឹត្តិការណ៍សង្រ្គាន្តកំពង់ធំឆ្នាំ២០២៦នៅក្រុងស្ទឹងសែនក៏ដូចជាពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ គ.ស២០២៦ឱ្យប្រព្រឹត្តទៅប្រកបដោយសុវត្តិភាពល្អប្រសើរ។

ទន្ទឹមនឹងនេះលោកឧត្តមសេនីយ៍ត្រី បានសង្កត់ធ្ងន់ទៅលើកម្លាំងចេញការពារតាមគោលដៅនិមួយៗ ត្រូវយកចិត្តទុកដាក់ខ្ពស់ ត្រូវសហការជាមួយអាជ្ញាធរមានសមត្តកិច្ចក្នុងមូលដ្ឋាន តាមដានរាល់សកម្មភាពល្មើសច្បាប់របស់ខិលខូចមួយចំនួនតូច ឆ្លៀតឱកាសលូកលួចយកលុយកាក់មាសប្រាក់ទ្រព្យសម្បត្តិមានតម្លៃបងប្អូនប្រជាពលរដ្ឋ ភ្ញៀវជាតិ-អន្តរជាតិ ដែលមកលេងកម្សាន្តក្នុងខេត្តកំពង់ធំជាពិសេសក្មុងពិធីសង្រ្គាន្តកំពង់ធំ។

លោកឧត្តមសេនីយ៍ត្រី មាស យ៉តបានលើកឡើងថាបញ្ហាក្មេងទំនើងត្រូវបង្ការនិងទប់ស្កាត់ឱ្យបានផងដែរ ចៀសវាងបង្កអសន្តិសុខ។បើមានបញ្ហាអ្វីកើត ឡើងនៅតាមគោលដៅនីមួយៗ កម្លាំងរបស់យើងត្រូវរាយការណ៍មកប្រធានគោលដៅដើម្បីបង្កានិងបង្ក្រាបទប់ស្កាត់ឱ្យបានទាន់ពេលវេលានិងរាយការណ៍បន្តតាមឋានានុក្រមជូនលោក ឧត្តម សេនីយ៍ត្រីមេបញ្ជាការ ដើម្បីសុំគោលការបន្ត ។
ឆ្លៀតក្នុងឱកាសនោះដែរលោកឧត្តមសេនី យ៍ត្រី មាស យ៉ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានកោតសរសើរដល់នាយទាហាន នាយទាហានរងនិងពលទាហាន នៃកងរាជអាវុធហត្ថកំពង់ធំទាំងអស់ដែលបានខិតខំប្រឹងប្រែងបំពេញការងាររបស់ខ្លួននាពេលកម្លងមកបានល្អប្រសើរនិងជូនពរដល់នាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថកំពង់ធំ បន្តខិតខំប្រឹងប្រែងបំពេញភារកិច្ចឱ្យទទួលបានជោគជ័យគ្រប់ភារកិច្ច និងមានសុភមង្គលក្នុងក្រុមគ្រួសារ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ខាងមុខនេះ៕
ដោយ៖ ស៊ុម វណ្ណា





