កូរ៉េខាងជើងបាញ់មីស៊ីលបាលីស្ទិកម្តងទៀតឆ្ពោះទៅសមុទ្រខាងកើត
AKP ភ្នំពេញ ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៦ -- អគ្គសេនាធិការចម្រុះ(JCS) បាននិយាយថា កូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងមិនស្គាល់អត្តសញ្ញាណមួយគ្រាប់ទៀតឆ្ពោះទៅសមុទ្រខាងកើតកាលពីរសៀលថ្ងៃពុធ បន្ទាប់ពីបាញ់មីស៊ីលផ្លោងចម្ងាយខ្លីជាច្រើនគ្រាប់កាលពីព្រឹកព្រលឹម។
JCS បាននិយាយថា ខ្លួនបានរកឃើញការបាញ់បង្ហោះនេះ ដោយJCS មិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមនោះទេ។
ការញុះញង់នេះបានកើតឡើងត្រឹមតែប៉ុន្មានម៉ោងបន្ទាប់ពី JCS បាននិយាយថា ខ្លួនបានរកឃើញមីស៊ីលផ្លោងចម្ងាយខ្លីជាច្រើនគ្រាប់ដែលបានបាញ់ចេញពីតំបន់វ៉ុនសាន ប្រទេសកូរ៉េខាងជើង នៅម៉ោងប្រហែល៨:៥០នាទីព្រឹក៕
ដោយ៖ មូល មិនា (ប្រភព៖ យ៉ុនហាប់





