សម្តេចធិបតី ទទួលជួបពិភាក្សាការងារជាមួយ នាយកប្រតិបត្តិក្រុមហ៊ុន VINCI Airports នៅបារាំង
AKP បារាំង ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៦—





សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក Rémi Maumont de Longevialle នាយកប្រតិបត្តិក្រុមហ៊ុន VINCI Airports នាព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ នៅសាធារណរដ្ឋបារាំង។
ក្រុមហ៊ុន VINCI គឺជាក្រុមហ៊ុនដែលមានមូលដ្ឋាននៅប្រទេសបារាំង និងជាក្រុមហ៊ុនឈានមុខគេនៅអឺរ៉ុប ធ្វើអាជីវកម្មលើវិស័យ អាកាសយានដ្ឋាន ផ្លូវដែក ផ្លូវល្បឿនលឿន ស្ពាន និងគម្រោងវិនិយោគផ្សេងៗជាច្រើនទៀត ដោយឡែកសម្រាប់នៅកម្ពុជា ក្រុមហ៊ុន VINCI បានបោះទុនវិនិយោគលើវិស័យអាកាសយានដ្ឋានអស់រយៈពេលជាង ៣០ ឆ្នាំមកហើយ។
រូបថត៖ ទំព័រហ្វេសប៊ុកសម្តេចធិបតី





