នាវាកងទ័ពជើងទឹកសហព័ន្ធរុស្ស៊ីចំនួន២គ្រឿងបានចាកចេញពីដែនសមុទ្រកម្ពុជាប្រកបដោយសុវត្ថិភាព
AKP ព្រះសីហនុ ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦--
នៅព្រឹកថ្ងៃពុធទី៨ ខែមេសា ឆ្នាំ២០២៦នេះ នាវាកងទ័ពសហព័ន្ធរុស្ស៊ីចំនួន ០២គ្រឿង បានចាកចេញពីដែនទឹកនៃព្រះរាជាណាចក្រកម្ពុជា ប្រកបដោយ សុវត្ថិភាព បន្ទាប់ពីបានចូលសំចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្នុងគោលបំណងធ្វើទស្សនៈកិច្ចនៅព្រះរាជាណាចក្រកម្ពុជា រយៈពេល៣ថ្ងៃរួចមក គឺពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ បង្កើនទំនាក់ទំនង និងរិតចំណងមិត្តភាព សាមគ្គី ភាពឱ្យកាន់តែល្អទ្វេឡើងថែមទៀតរវាងប្រទេសទាំងពីរ កងទ័ពជើងទឹកទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរ(កម្ពុជា រុស្ស៊ី)។

ការធ្វើមាតុភូមិនិវត្តន៍របស់នាវាកងទ័ពសហព័ន្ធរុស្ស៊ីនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដោយមានការជូនដំណើរនិវត្តន៍ពីនាយ នាយរងកងទ័ពជើងទឹកមូលដ្ឋានសមុទ្ររាម ដឹកនាំដោយលោកឧត្តមនាវីត្រី អ៊ិន សុខេមរ៉ា មេបញ្ជាការរងមូលដ្ឋានសមុទ្ររាម ។
**លក្ខណៈបច្ចេកទេសនាវា៖
- នាវាទី១ មានឈ្មោះ SOVERSHENNYY លេខ333
មាន បណ្ដោយប្រវែង ១០២.៥ម៉េត្រ, ទទឹងប្រវែង ១៣ម៉ែត្រ ជម្រៅទឹក ៧.៩៥ម៉ែត្រ, ទម្ងន់ផ្ទុក 2.250ton មាននាវឹកចំនួន ១២៩នាក់ ដឹកនាំដោយលោក វរនាវីឯក SHMAGIN Artem មេបញ្ជាការនាវា។
- នាវាទី២ មានឈ្មោៈ REZKIY លេខ343 មានបណ្តោយប្រវែង ១០៤.៥ម៉ែត្រ,ទទឹងប្រវែង១៣ម៉ែត្រ ជម្រៅទឹក ៧.៩៥ម៉ែត្រ,ទម្ងន់ផ្ទុក 2.250 ton និងមាននាវឹកចំនួន 126នាក់ ដឹកនាំដោយលោកវរនាវីឯក KOVALEY EVGENII មេបញ្ជាការនាវា ។

ក្នុងដំណើរទស្សនកិច្ចស្នាក់នៅលើទឹកដីខេត្តព្រះសីហនុ គណៈប្រតិភូកងទ័ពជើងទឹករុស្សីបានអញ្ជើញចូលជួបសម្តែងការគួរសមជាមួយមេបញ្ជាការ មូលដ្ឋានសមុទ្ររាម ចូលជួបជាមួយឯកឧត្ដម អភិបាលខេត្តព្រះសីហនុ ថ្នាក់ដឹកនាំក្រសួងការពារជាតិកម្ពុជា ព្រមជាមួយកម្មវិធីប្រកួតកីឡាបាល់ទាត់រវាងកងទ័ពជើងទឹក នៃប្រទេសទាំងពីរ (កម្ពុជា និងរុស្សី)ប្រកបដោយភាពស្និតស្នាល ៕
ដោយ ងូ សុមុនី





