ផលិតផលក្នុងស្រុកសរុប (GDP) របស់វៀតណាមកើនឡើងដល់ ៧,៨៣% នៅក្នុងត្រីមាសទី ១
AKP ភ្នំពេញ ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៦ -- ការិយាល័យស្ថិតិជាតិបាននិយាយថា ផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសវៀតណាមបានកើនឡើងដល់ ៧,៨៣% ពីមួយឆ្នាំទៅមួយឆ្នាំនៅក្នុងត្រីមាសទីមួយនៃឆ្នាំ២០២៦។
កាសែតក្នុងស្រុក VnExpress បានរាយការណ៍ថា កំណើននេះបានសម្គាល់ការកើនឡើងខ្ពស់បំផុតនៅត្រីមាសទីមួយក្នុងរយៈពេល ១៦ឆ្នាំកន្លងមក។
យោងតាមការិយាល័យបានឱ្យដឹងថា វិស័យកសិកម្ម ព្រៃឈើ និងនេសាទបានកើនឡើង ៣,៥៨% ពីមួយឆ្នាំទៅមួយឆ្នាំ ខណៈដែលឧស្សាហកម្ម និងសំណង់បានកើនឡើង ៨,៩២% និងសេវាកម្មបានកើនឡើង៨,១៨%។
កំណើនពាណិជ្ជកម្ម និងសេវាកម្មត្រូវបានជំរុញដោយតម្រូវការអ្នកប្រើប្រាស់ខ្លាំងក្នុងអំឡុងពេលថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំចិន និងការកើនឡើងនៃការមកដល់អន្តរជាតិ។ ប្រទេសវៀតណាមបានកំណត់គោលដៅនៃការសម្រេចបានកំណើនផលិតផលក្នុងស្រុកសរុបនៅឆ្នាំ២០២៦៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





